កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន អរគុណ Keisuke Honda ដែលស្ម័គ្រចិត្តជួយជម្រើសជាតិកម្ពុជា សម្តេច ហ៊ុន សែន ថត Selfie ជាមួយ Keisuke Honda កាលពីឆ្នាំ២០១៦
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់ខ្លួន បានស្វាគមន៍ និងសាទរ កីឡាករជប៉ុន Keisuke Honda ដែលបានស្ម័គ្រចិត្តជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។
សម្តេចបានគូសបញ្ជាក់ថា៖ «នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់ លោក Honda Keisuke ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន [...] សូមអរគុណ លោក Honda Keisuke និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាគ្រប់វិស័យ»៕
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com