អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន EFG សម្ពោធ​ហាង​ចំណីអាហារ​ម៉ាក​ល្បីៗ​ចំនួន​៣​នៅ ហេ​រី​ថេ​ក​វ៉ក ក្រុង​សៀមរាប
14, Aug 2018 , 2:30 pm        
រូបភាព
​ក្រុមហ៊ុន Express Food Group Co.,Ltd ដែលជា​ក្រុមហ៊ុន​ឈានមុខ​ខាង​វិស័យ​ចំណីអាហារ​នៅ កម្ពុជា បាន​វិនិយោគទុន​លើ​សាខា​៣​បន្ថែមទៀត​នៅ ហេ​រី​ថេ​ក​វ៉ក ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១០ ខែសីហា​។

​ហាង​ម៉ាក​ល្បីៗ​ទាំងនោះ​មានដូចជា​ហាង ដឹ ភី​ហ្សា ខម​ផេ​នី ហាង​ការ៉េម ស្វិ​ន សិន និង​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​។ នៅក្នុង​កម្មវិធី​នោះ​ផងដែរ មាន​អញ្ជើញ​ចូលរួម​សម្តែង​ដោយ​កញ្ញា ឡូ​រ៉ា ម៉ម ក្រុម​រាំ OMG ដ៏​ល្បី និង​ការផ្ដល់ជូន​ពិសេសៗ​ជាច្រើន​ពី​ហាង​ទាំង​៣​នេះ​ទៀតផង​។ នេះ​ជា​ភាពជោគជ័យ និង​ការផ្ដល់​ភាពងាយស្រួល​បន្ថែម​មួយទៀត​សម្រាប់​អតិថិជន​ទាំងអស់​របស់​ក្រុមហ៊ុន EFG នៅក្នុង​ក្រុង​សៀមរាប​។



​លោក ង​ន សាំង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​EFG បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​ក៏បាន​ជួយ​លើកស្ទួយ​ក្នុង​វិស័យ​ការងារ​បន្ថែម​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាច្រើន​ទៀត និង​វិស័យ​សេវាកម្ម​ចំណីអាហារ​បន្ថែមទៀត​សម្រាប់​ទីក្រុង​សៀមរាប ដែលជា​តំបន់​ប្រជុំ​ទៅដោយ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ មកលេង​កម្សាន្ដ​យ៉ាងច្រើន​»​។

​លោក​បាន​បន្ថែម​ផងដែរ ហាង​ទាំងបី​នេះ សុទ្ធតែជា​ហាង​ល្បីៗ​មកពី​បរទេស​ដែល​ផ្ដល់ជូន​នៅ​ម្ហូបអាហារ និង​សេវាកម្ម​ស្ដង់ដា និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត​។ ក្រៅពីនោះ ហាង​ទាំងអស់​ក៏ត្រូវ​បាន​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព​ចំណីអាហារ និង​អនាម័យ ថែមទាំង​ហាង​នីមួយៗ​បានធ្វើការ​រចនា និង​តុ​ប​តែ​ហាង​ដ៏​មាន​ភាព​ទាក់ទាញ​ដែល​ផ្ដល់ជូន​ចំណី​អារម្មណ៍ និង​បទពិសោធន៍​ថ្មី​ប្លែក​មួយទៀត​។​



​គួរបញ្ជាក់​ផងដែរ ក្រុមហ៊ុន EFG ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៥ ហើយ​មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន​បាន​នាំយក ម៉ាក ផលិតផល​ចំណីអាហារ​ល្បីៗ​ចំនួន​៦ មកកាន់​ទីផ្សារ​កម្ពុជា​។  ម៉ាក​ទាំងនោះ​មានដូចជា​៖ ហាង ដឹ ភី​ហ្សា ខម​ផេ​នី ហាង​ការ៉េម​ស្វិ​ន សិន ហាង​ការ៉េម ដេ​រី​ឃ្វិន ហាង​កា​ហ្វ​ខូ​ស​ស្ដារ ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម និង​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ហើយនឹង​មាន​ហាង​កំពុង​ប្រតិបត្តិ​ការណ៍​ជាង​៦០​ហាង​ទូទាំងប្រទេស​មានដូចជា​ទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ក្រុង​បាត់ដំបង ក្រុង​ព្រះ​ស៊ី​ហ​នុ ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម​ជាដើម​។ មកដល់​ឥឡូវនេះ​ក្រុមហ៊ុន​មាន​បុគ្គលិក​កំពុង​បម្រើការ​ជាង ២,០០០​នាក់​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com