ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​ លី​អូ ជូន​ចំណងដៃ​អាពាហ៍ពិពាហ៍​ដ៏​សែន​គាប់ចិត្ត​ដល់​គូ​ស្វាមីភរិយា​ថ្មី​៤៨​គូ​
19, Aug 2018 , 10:22 am        
រូបភាព
​ស្រា​បៀរ លី​អូ បានប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន 48 គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​របស់ ស្រា​បៀរ លី​អូ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​3 ក្នុង​ឆ្នាំ​2018 នៅក្នុង​កម្មវិធី “Leo Surprise” របស់​ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយ​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី 18  ខែសីហា ឆ្នាំ 2018  កន្លងទៅនេះ​។​
 
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 3 គូ បានឈ្នះ​រង្វាន់​ធំ​ម៉ូតូ  SCOOPY i  និង 18 គូ​បានឈ្នះ​បន្តោង ខ្សែ​កមាស  5 ជី  ខណៈដែល  27 គូ​ផ្សេងទៀត​បានឈ្នះ​បន្តោង​ខ្សែ​កមាស  2 ជី ដែល ពួកគាត់​បានមកពី​ទូទាំងប្រទេស មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។​

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក ទី ម៉ា​ឆុង និង លោកស្រី ជួន ចន្ទ្រា មកពី ស្រុក ប្រាសាទ​សំបូរ ខេត្ត កំពង់ធំ ដែលជា​ម្ចាស់​រង្វាន់​ម៉ូតូ SCOOPY i បាន​ឲ្យ​ដឹងថា “​យើង​ទាំងពីរ នាក់​ពិតជា​រំភើប​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលឮ​គេ​ប្រកាស​ឈ្មោះ​របស់ខ្លួន​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​កាលពី​ថ្ងៃទី 11 ខែ សីហា កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ បំផុត សម្រាប់​ពួកយើង​” ។​



លោក ព្រាប សុវណ្ណ  អ្នកតំណាង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “​ជា​រៀងរាល់ឆ្នាំ ស្រា​បៀរ លី​អូ តែងមាន​កម្មវិធី​ចំណង ដៃ​សុភមង្គល​អាពាហ៍ពិពាហ៍ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ​ដល់ អតិថិជន​ដ៏​មានតម្លៃ របស់​យើង ដែល​បានជ្រើសរើស​ស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ហើយ យើង​ក៏​សង្ឃឹមថា​អតិថិជន​នៅតែ​បន្ត​គាំទ្រ​ស្រា​បៀរ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភា​ព​សប្បាយរីករាយ​”​។​



នេះ​ជាការ​ចាប់​រង្វាន់​លើកចុងក្រោយ​សម្រាប់​កម្ម​វិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ សុភមង្គល​អាពាហ៍ពិពាហ៍​ឆ្នាំ 2018 នេះ ស្រា​បៀរ​លី​អូ​នៅ តែ​បន្ត​ផ្តល់​សំណាង ដល់​គូ​ស្វាមីភរិយា សំរាប់​ឆ្នាំ ២០១៩​ជា​បន្តទៀត​។ 

​ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់លោក អ្នក ដើម្បី​ទទួលបាន​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ លី​អូ ។ ស្រា​បៀរ លី​អូ កាន់តែ​រីករាយ លើសពី​ក្តី​ប្រាថ្នា !



(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com