ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្វែងយល់​ពី​ការច្នៃប្រឌិត​ក្នុង​យុគសម័យ​ទំនើប​៖ បរិបទ​ថ្មី​សម្រាប់​ការវះកាត់​ជំងឺ​ដោយមាន​ការឈឺចាប់​តិចតួច​បំផុត​
19, Aug 2018 , 4:26 pm        
រូបភាព
​រាជធានី​ភ្នំពេញ​, ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨៖ ដោយសារតែ​ភាពជឿនលឿន និង​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ឥត​ឈប់ ឈរ​នៃ​បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ​ជាង​មួយ​ទសវត្សរ៍​កន្លងទៅនេះ​បាន​ជួយ​ឲ្យ​យើង​អាច​សិក្សា​ស្វែងយល់បាន​ច្រើន ទទួលបាន​បទពិសោធ​ន៍​ដ៏​សម្បូរបែប  និង ដឹង​កាន់តែច្បាស់​បន្ថែមទៀត​អំពី​ជំងឺ​ឆ្អឹងខ្នង និង​បច្ចេកវិទ្យា​ក្នុងការ វះកាត់​ដោយមាន​ការឈឺចាប់​តិចតួច​បំផុត​។​
 
​លោក​វេជ្ជបណ្ឌិត Verapan Kuansongtham,¬​ឯកទេស​ផ្នែក​ឆ្អឹងខ្នង និង​លោក​វេជ្ជបណ្ឌិត ¬-Anusak Yiengpruksawan, ឯកទេស​ផ្នែក​វះកាត់​នៃ​មន្ទីរពេទ្យ បំរុង​រ៉ាត់ អន្តរជាតិ ប្រទេស​ថៃ បាន​អញ្ជើញ​មក​ទីក្រុង​ភ្នំពេញ ធ្វើ​បទ​បង្ហាញ​ស្តីពី​បច្ចេកវិទ្យា​ទំនើប និង​ភាព​ច្នៃប្រឌិត​ក្នុងការ​ព្យាបាល​ជំងឺ​ដោយ​ការវះកាត់ នៅក្នុង​សិក្ខាសាលា​មួយ​ស្តីអំពី "​ស្វែង យល់​ពី​ការច្នៃប្រឌិត​ក្នុង​យុគសម័យ​ទំនើប​: បរិបទ​ថ្មី​សម្រាប់​ការវះកាត់​ជំងឺ​ដោយមាន​ការឈឺចាប់​តិចតួច​បំផុត​" ។​

​មន្ទីរពេទ្យ បំរុង​រ៉ាត់ បាន​នាំយកមក​នូវ​បច្ចេកវិទ្យា នៃ​ការវះកាត់​ជំងឺ​ឆ្អឹងខ្នង​ដោយ​ប្រើ​វិធី​ដាក់​វី​ស ប្រកបដោយ​សុវត្ថិភាព​ជាមួយ​ការវះកាត់​ជំងឺ​ដោយមាន​ការឈឺចាប់​តិចតួច​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ​។ ក្នុង​រយៈពេល ប្រាំ​ឆ្នាំ​កន្លងទៅនេះ មាន​អ្នកជំងឺ​មិនតិចជាង ៦០០ នាក់​នោះទេ ដែល​បានទទួល​ការព្យាបាល​ពី​មន្ទីរពេទ្យ​បំរុង​រ៉ាត់ ។​

​បច្ចេកវិទ្យា​នេះ បានបង្ហាញ​ពី​លទ្ធផល​គួរ​ជាទី​ពេញចិត្ត និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ដូច្នេះហើយ បានជា​បច្ចេកវិទ្យា​នេះ ត្រូវបាន​ទទួលស្គាល់ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ​ទាំងអស់​។           

នៅ​ឆ្នាំ​២០១៨​នេះ មន្ទីរពេទ្យ បំរុង​រ៉ាត់  បាន​បោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត​ក្នុងការ​នាំយកមក​នូវ​បច្ចេកវិទ្យា​រ៉ូ​បូត (​ដៃ​មនុស្ស​យន្ត​) ដែល​បាន​អនុញ្ញាតឱ្យ​គ្រូពេទ្យ​ឯកទេស​វះកាត់​ឆ្អឹងខ្នង អាចធ្វើ​ប្រតិបត្តិការ​ជាមួយនឹង​ចក្ខុវិស័យ​កាន់តែ​ប្រសើរឡើង​មាន​ភាពជាក់លាក់ និង​មានការ​ត្រួតពិនិត្យបាន​យ៉ាង​ម៉ត់ចត់​ទៀតផង​។​

​លោក​វេជ្ជបណ្ឌិត Verapan Kuansongtham បាន​មានប្រសាសន៍ថា «​ចំពោះ​លក្ខណៈពិសេស​ដ៏​អស្ចារ្យ​នៃ​ដៃ​មនុស្ស​យន្ត​ដែល​អាចជួយ​ដល់​ការវះកាត់​ឆ្អឹងខ្នង​នេះ​គឺថា វា​អាច​ផ្តល់ឱ្យ​ក្រុមគ្រូពេទ្យ​ឯកទេស​វះកាត់​នូវ​ទិន្នន័យ​ច្បាស់លាស់​នូវ​កន្លែង​ដាក់​វី​ស​នៅ​ឆ្អឹងខ្នង​។ លើសពីនេះទៅទៀត​វា​មាន​រូប​ភាពជា​លក្ខណៈ 3D ដែល​ធ្វើ​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត​អាច​មើលឃើញ​រូបភាព​បាន​យ៉ាងច្បាស់​ល្អ ហើយ​ដៃ​របស់​មនុស្ស​យន្ត​អាច​ពត់ បង្វិល និង​ផ្លាស់​ទី​បាន​ដោយ​សេរី​។​បច្ចេកវិទ្យា​នេះ បាន​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការវះកាត់ និង​ការបាត់បង់​ឈាម​របស់​អ្នកជំងឺ ធ្វើ​ឲ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ​ឡើងវិញ ដោយសារតែ​ការវះកាត់​នេះ​ធ្វើ​ឲ្យ​មាន​ស្នាមរបួស​តូច និង​ប៉ះពាល់​ជាលិកា​ជុំវិញ​តិចតួច​ប៉ុណ្ណោះ​។ ដូច្នេះហើយ វា​ធ្វើ​ឲ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ ហើយ​អាច​វិលត្រឡប់​ទៅរក​ស្ថានភាព​ល្អប្រសើរ​ដូចដើម​វិញ បាន​»​។​




​បច្ចេកវិទ្យា​រ៉ូ​បូត​នេះ ក៏​ជួយ​ឲ្យ​ក្រុមគ្រូពេទ្យ​វះកាត់​ធ្វើ​ផែនការ​មុន​ការវះកាត់​ចំពោះ​ស្ថានភាព​ជំងឺ​នីមួយៗ​បាន​យ៉ាង​ល្អប្រសើរ​ណាស់ដែរ ហើយ​គ្រូពេទ្យ​អាចធ្វើ​ការវះកាត់​ឆ្អឹងខ្នង​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយនឹង​សុវត្ថិភាព​ខ្ពស់ និង​មាន​ភាពជាក់លាក់ ដែល​កាត់បន្ថយ​ការព្រួយបារម្ភ និង​ការឈឺចាប់​របស់​អ្នកជំងឺ​បាន​ក្នុង​កម្រិត​យ៉ាង​ល្អ​ជាទី បំផុត​។​

​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​រង Somsak Chaovisitsaree នាយក​ប្រតិបត្តិ និង​ជានា​យក​ឱសថ​នៃ​មន្ទីរពេទ្យ បំរុង​រ៉ាត់ បាន​លើកឡើងថា «​ការប្រើប្រាស់​បច្ចេកវិទ្យា​មនុស្ស​យន្ត​នេះ នឹង​រីក​រាលដាល​ច្រើន  ហើយ​វា​នឹង​ផ្តល់​អត្ថ ប្រយោជន៍​យ៉ាង​សម្បូរបែប​ដល់​វិស័យ​វេជ្ជសាស្ត្រ​។ ក្នុងនាម​ជា​មន្ទីរពេទ្យ​ឯកជន និង​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុងការ ច្នៃប្រឌិត​ផ្នែក​វេជ្ជសាស្ត្រ​ឈានមុខ​គេ​មួយ យើង​នៅតែ​បន្ត​ប្តេជ្ញា​លើកកម្ពស់​គុណភាព នៃ​ការព្យាបាល និង​ការរក្សាបាន​សុខ​សុវត្ថិភាព​ជូន​ដល់​អ្នកជំងឺ ប្រកបដោយ​ស្តង់ដារ​គុណភាព​ខ្ពស់ គឺជា​អាទិភាព​របស់​ពួកយើង​។ យើង​មានបំណង​រួមបញ្ចូល​ជំនាញ​ឯកទេស​នៃ​អ្នកឯកទេស​របស់​យើង​ទាំងអស់​ជាមួយនឹង​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ទំនើបៗ ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​សុវត្ថិភាព​នៃ​ការព្យាបាល និង​ការថែទាំ​ជូន​ដល់​អ្នកជំងឺ​ទាំងអស់​របស់​យើង​»​។​




តាមរយៈ​ការទទួលស្គាល់ និង​ទទួលបាន​ពានរង្វាន់​ជាច្រើន ជា​បន្ត​បន្ទាប់ពី​បី​ស្ថាបន ដែល​សុទ្ធសឹងតែ​ជា​ស្ថាបន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ការប្តេជ្ញាចិត្ត​ភក្តីភាព និង​ការលះបង់​គ្រប់បែបយ៉ាង​របស់​មន្ទី​រ​ពេទ្យ បំរុង​រ៉ាត់  ចំពោះ​ការអភិវឌ្ឍ និង​ការថែទាំ​អ្នកជំងឺ​បាន​យ៉ាង​ល្អ​បំផុត ដោយ​បុគ្គលិក​ពេទ្យ និង​បុគ្គលិក​ទូទៅ​របស់​មន្ទីរពេទ្យ​បានធ្វើ​ឲ្យ​មន្ទីរពេទ្យ បំរុង​រ៉ាត់  ត្រូវបាន​ទទួលស្គាល់ និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់ ពី​សំណាក់​អ្នកជំងឺ​គ្រប់ទិសទី​ទាំងអស់​។​

​ការប្រើ​បច្ចេកវិទ្យា​ថ្មី ដែលមាន​លក្ខណៈ​ទំនើប​ក្នុងការ​វះកាត់​ជំងឺ​ឆ្អឹងខ្នង រួមបញ្ចូល​គ្នា​នូវ​ផ្នែក​រឹង និង​ផ្នែក​ទន់ នៃ​បច្ចេកវិទ្យា​រ៉ូ​បូត គួបផ្សំ​នឹង​ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការធ្វើផែនការ និង​ការព្យាបាល គឺជា​ការ​បរិបទ​ថ្មី​មួយទៀត​នៅក្នុង​វិស័យ​សុខាភិបាល​របស់​ប្រទេស​ថៃ​៕

###
 
អំពី​មន្ទីរពេទ្យ បំរុង​រ៉ាត់  អន្តរជាតិ​
 
•​ ​ជា​មន្ទីរពេទ្យ​ពហុ​ឯកទេស​លំដាប់​ពិភពលោក​ដ៏​ពេញនិយម​បំផុត ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​បាន​ចំនួន ១,១ លាន​នាក់ ដោយ​ជាង ៥២០.០០០ នាក់ ជា​អ្នកជំងឺ​បរទេស បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ បំរុង​រ៉ាត់  អន្តរជាតិ ក្នុង​មួយឆ្នាំ​។​
 
•​ ​ជា​មន្ទីរពេទ្យ​ទីមួយ​នៅ​អាស៊ី​ដែល​ទទួលស្គាល់​ដោយ​គណៈកម្មាការ​អន្ដរជាតិ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក (JCI) នៅ​ឆ្នាំ​២០០២ និង​ត្រូវបាន​ទទួលស្គាល់​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ឆ្នាំ​២០០៥ ឆ្នាំ​២០០៨ ឆ្នាំ ២០១១ និង​ឆ្នាំ​២០១៤ ។​

•​ ​ផ្តល់​ភាពងាយស្រួល​បំផុត ព្រោះ​មាន​វេជ្ជបណ្ឌិត​ឯកទេស​ជាង ១,៣០០ នាក់ ដែល​តំណាង​ឲ្យ​ស្ទើរតែ គ្រប់​ជំនាញ​វេជ្ជសាស្ត្រ​។​

•​ ​មាន​គ្រែ​អ្នកជំងឺ ៥៨០​គ្រែ រួមទាំង​គ្រែ​ថែទាំ​ទារក​ដែល​ទើបនឹង​កើត​ដ៏​ពិសេស​កម្រិត III

•​ ​មាន​បច្ចេកវិជ្ជា​ទាន់សម័យ​ដូចជា មជ្ឈមណ្ឌល​បេះដូង បន្ទប់វះកាត់​ផ្លាស់ប្តូរ​សន្លាក់​ដោយ​ម៉ាស៊ីន​រ៉ូ​បូ​ទីក ការព្យាបាល​ដោយ​កាំរស្មី​តាមរយៈ​រូបភាព  និង​មន្ទីរពិសោធន៍​ស្វ័យប្រវត្តិ ដែល​ផ្តល់នូវ​លទ្ធផល​រហ័ស​ទាន់​ចិត្ត​ដែល​អាច​ជឿ​ទុកចិត្តបាន​ថែមទៀត​។​

© រក្សាសិទ្ធិដោយ thmeythmey.com