ជាតិ
បាក់ឌុប
លោក ហង់ ជួន ណារ៉ុន រំលឹក បេក្ខជនប្រឡងបាក់ឌុបថា «អ្នកចេះគឺជាប់» រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ
× ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា នេះ ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយ នេះជាឆ្នាំទី៥ ដែលក្រសួងបានរៀបចំឱ្យមានកំណែទម្រង់ការប្រឡង។ នេះជាការថ្លែងរបស់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវីដេអូខ្លីមួយ ។
តាមរយៈវីដែអូខ្លីដែល លោក ហង់ ជួន ណារ៉ុន បានថ្លែងសារបន្តយ៉ាងដូច្នេះថា៖ «សូមអំពាវនាវទៅសិស្សានុសិស្សទាំងអស់ ឱ្យមានការគោរពតាមប្បញ្ញត្តិដែលក្រសួងបានដាក់ចេញ ដើម្បីធានាឱ្យបានថា ការប្រឡងបាក់ឌុប ដែលមានស្ដង់ដារមួយខ្ពស់ដូចរាល់ឆ្នាំកន្លងទៅ ជាពិសេស សូមឱ្យសិស្សានុសិស្សទាំងអស់ គោរពវេលា និងវិន័យ ចៀសវាងយកចូលនូវអ្វីដែលក្រសួងបាមហាមឃាត់ ក្នុងនោះមានដូចជា ឧបករណ៍អេឡិចត្រនិក សំណៅឯកសារ ហើយម្យ៉ាងទៀតដើម្បីធានាថាការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅបានរលូន»។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានបន្តទៀតថា ជាមួយគ្នានេះដែរ សូមអំពាវនាវទៅ លោកគ្រូ អ្នកគ្រូ ដែលបម្រើការងារជា គណៈមេប្រយោគ សូមឱ្យគោរពទៅតាមប្បញ្ញតិ្តដែលក្រសួងបានដាក់ចេញទៅ ដើម្បីធ្វើយ៉ាងណា អាចឱ្យការងារកំណែទ្រង់របស់យើងដំណើរការអស់រយៈពេល ៥ឆ្នាំកន្លងទៅនេះ ប្រព្រឹត្តទៅដោយរលូន និងដើម្បីធានាឱ្យបានថា ឆ្លុះបញ្ចាំងឱ្យឃើញនូវការគោរពទៅតាមបទប្បញ្ញតិ្ត ដែលក្រសួងអប់រំបានដាក់ចេញមានតម្លាភាព ហើយមានយុត្តិធម៌ នឹងទទួលបានលទ្ធផល ដែលគ្រប់ភាគីទាំងអស់ក្នុងនោះ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលអាចទទួលយកបាន។
លោក ហង់ ជួន ណារ៉ុន បានជូនពរឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានភាពរលូន ហើយបេក្ខជនគ្រប់ៗរូបទទួលបានជោគជ័យ ដែលឆ្លុះបញ្ចាំងនូវពាក្យស្លោករបស់ក្រសួងអប់រំនោះគឺ «អ្នកចេះគឺជាប់» ៕
© រក្សាសិទ្ធិដោយ thmeythmey.com