ជាតិ
បាក់ឌុប
បាក់ឌុប៖ មុខវិជ្ជាប្រឡងរសៀលនេះ គីមីវិទ្យា ភូមិវិទ្យា និងភាសាបរទេស
× ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) បន្តដំណើរការចាប់ពីវេលាម៉ោង២រសៀលថ្ងៃចន្ទនេះ ដោយបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងមុខវិជ្ជាគីមីវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជាភូមិវិទ្យា បន្ទាប់មក គឺភាសាបរទេស។
មុខវិជ្ជាទីមួយ គីមីវិទ្យា ឬភូមិវិទ្យា ប្រព្រឹត្តទៅរយៈពេល៩០នាទី ពោលគឺពីម៉ោង២ ដល់ម៉ោង៣ និង៣០នាទី រីឯភាសាបរទេស មានដំណើរការប្រឡងរយៈពេល៦០នាទី។
កាលពីព្រឹកថ្ងៃដដែលនេះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ បានប្រឡងលើមុខវិជ្ជា ប្រវតិ្តវិទ្យា និងជីវវិទ្យា រីឯបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា បន្ទាប់មក ប្រវត្តិវិទ្យា៕
© រក្សាសិទ្ធិដោយ thmeythmey.com