ជាតិ
រដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចមានសិទ្ធិចេញលិខិតសាងសង់ផ្ទះ លើផ្ទៃដី៥០០ម៉ែត្រការ៉េ រូបភាពពីគេហទំព័រក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រគល់សិទ្ធិទៅអភិបាលរាជធានី-ខេត្តទាំងអស់ ចេញដីកាធ្វើប្រតិភូកម្មមុខងារ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីចេញលិខិតអនុញ្ញាតសាងសង់លំនៅឋាន ដែលមានផ្ទៃក្រឡាសំណង់ត្រឹម ៥០០ម៉ែត្រការ៉េ និងមានកម្ពស់មិនលើសពី ៤ជាន់ រួមទាំងជាន់ផ្ទាល់ដី(E0 E1 E2 E3)។ នេះបើតាមលិខិតរបស់ សម្ដេច ស ខេង តបតាមការស្នើនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
សម្ដេច ស ខេង បានបញ្ជាក់ថា មូលហេតុដែលក្រសួងប្រគល់សិទ្ធិរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចេញលិខិតសាងសង់លំនៅឋាន ដែលមិនលើសពី៥០០ម៉ែត្រការ៉េនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដើម្បីជំរុញការផ្ដល់សេវារដ្ឋបាលផ្នែកសំណង់ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ប្រញាប់ចេញដីកាធ្វើប្រតិភូកម្មមុខងារនេះ ឲ្យបានមុនដំណាច ខែសីហា ឆ្នាំ២០១៨៕
Tag:
ស ខេង
ប្រតិភូកម្មមុខងារ
លំនៅឋាន
© រក្សាសិទ្ធិដោយ thmeythmey.com