អត្ថបទពាណិជ្ជកម្ម
លក់ដាច់​ខ្លាំង​កំពូល​ស្មា​ត​ហ្វូ​ន Huawei Nova3 និង​Huawei Nova3i ក្នុង​ថ្ងៃ​ដំបូង​ផ្គត់ផ្គង់​មិនទាន់​តម្រូវការ​
20, Aug 2018 , 4:07 pm        
រូបភាព
Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​អន្តរជាតិ​ដែល​កំពុង​ឡើង​កូដ និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ទាំង​បរិមាណ​លក់ និង​ចំណែក​ទី​ផ្សារលើ​ពិភពលោក និង​នៅ​កម្ពុជា វ៉ា​ដាច់ Apple ថ្មីៗ​នេះ បាន​សម្ពោធ និង​ដាក់លក់​ថ្ងៃ​ដំបូង​ជា​ផ្លូវការ នូវ​ស៊េរី​ថ្មី​លំដាប់​កំពូល គឺ Huawei Nova3  Huawei Nova3i បានធ្វើ​ឲ្យ​រញ្ជួយ​កម្មវិធី​នៅ​ផ្សារ​ទំនើប​អី​អន ២​សែន​សុខ​។

​នៅក្នុង​កម្មវិធី​សម្ពោធ​លក់​នេះ ក៏មាន​តារាចម្រៀង និង​តារា​ល្បីៗ រួមមាន​រាជ​នី​ក្បាច់​រាំ កញ្ញា ទេព បូ​ព្រឹក្ស​,​តារាចម្រៀង​សាច់​សខ្ចី វី​វះ និ​ច ម្ចាស់​បទ​សង្សារ​សុំ​បែក​,​ក្រុម​រាំ​ម្ចាស់​បទ​វ៉ៃ​មា​លុយ​,​តារា​បង្ហាញ​ម៉ូត​ប្រាសាទ ដា​វីន​,​សុ​ផា លីន​ដា​,​ចាន់​គង្គារ​,​ពី​យ៉ា​,​វា​កា​និង​ពិធីករ​ឈាង ដា​វុ​ធ និង​វីត វីត តារា​Facebook វ័យក្មេង ហេង សុខ​វាសនា​,​តារាភាពយន្ត លោក សាន់​នី សុក ,​លោក ភា​ល័យ នរ​,​តារាចម្រៀង​រ៉េ​ប វីទ​ឃូ​ល័​រ​,​យ៉ែម ស្រី​ពេជ្រ រួមទាំង​តារា​កិ​តិ្ត​យស​ជាច្រើនរូប​ទៀត បាន​ចូលរួម​អបអរ​បើក​លក់ ថ្ងៃ ១៨ ខែ ៨ ដោយ​សហការ​ជាមួយ​ហាង ណូ​ជី​ម៉ា ២​។​



​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា សព្វថ្ងៃនេះ ស្មា​ត​ហ្វូ​ន Huawei មាន​ប្រជាប្រិយភាព​ខ្ពស់ និង​ទទួលបាន​ការគាំទ្រ ពី​ដៃគូ​ពាណិជ្ជកម្ម តារា​ល្បីៗ និង​មិត្ត​អ្នកសារព័ត៌មាន ក៏ដូចជា​មហាជន​នៅ​កម្ពុជា ជាមួយ​ហាង​ចំនួន​ជាង ១៥០០​កន្លែង គ្របដណ្ដប់​២៥​ខេត្ត​-​ក្រុង​ទូទាំងប្រទេស​។ «​យើង​ជឿជាក់ថា Huawei Nova3  Huawei Nova3i នឹង​បំពេញតម្រូវការ​ដ៏​ទាន់សម័យ ខណៈដែល​ស្មា​ត​ហ្វូ​ន​នេះ បាន​ឆក់យក​បេះដូង​អ្នកប្រើប្រាស់ ពិសេស​យុវវ័យ​សម័យ​ទំនើប​តែម្ដង ចាប់​តាំងតែ​ពីថ្ងៃ​រំលេច​ខ្លួន​នាទី​ដំបូង​»​។

​លោក អែម យុ​ទ្ធូ បន្តទៀតថា Huawei មាន​ក្ដី​ប្រាថ្នា​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​បទពិសោធ​ន៍       បច្ចេកវិទ្យា​ថ្មី​ពី Huawei Nova3  និង​Huawei Nova3i ហើយ​ប្រើប្រាស់​វា​ដើម្បី​បំពេញតម្រូវការ​យ៉ាង​ឆ្លាត​វៃ​។ លោក អែម យុ​ទ្ធូ បញ្ជាក់ទៀតថា​៖«​យើង​សង្ឃឹមថា Huawei Nova3  និង​Huawei Nova3i ជាមួយ​កាមេរ៉ា ២៤MP, ៤ AI Camera និង​១២៨ GB ROM នឹង​នាំមក​នូវ​បទពិសោធន៍​ល្អឥតខ្ចោះ ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​។​



​បើតាម លោក អែម យុ​ទ្ធូ Huawei Nova3 និង​Huawei Nova3i ទទួលបាន​កា​រក​ម្ម៉​ង់​ទុកជាមុន ពី​ហាង​ធំៗ​ប្រមាណ ៨០០ ហាង ដោយ​ក្រុមហ៊ុន​ជ្រើស​យកតែ ១៨​ហាង​ធំៗ ដែល​ទទួលបាន​កា​រក​ម្ម៉​ង់​ទុកជាមុន​ច្រើនជាងគេ ធ្វើ​កម្មវិធី​លក់​ពិសេស​។ សរុបមក តួលេខ​លក់​ចេញ​ថ្ងៃ​ដំបូង​កើន​១០​ដង បើ​ធៀប​នឹង Nova 3e និង 3០​ដង បើ​ធៀប Nova 2i ពោលគឺ​ត្រឹមតែ​មួយថ្ងៃ ស្តុក​ទាំងអស់​ត្រូវបានបព្ចោញ​ពី​ឃ្លាំង​ដេប៉ូ​ចែកចាយ​គ្មាន​សល់​។ ដែល​នេះ​ជា​តួលេខ​បំបែក​កំណត់ត្រា​នៅ​កម្ពុជា មិនដែល​ធ្លាប់មាន​ពីមុនមក​។​

​គួរ​កំណត់សម្គាល់​ផងដែរ​ថា នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ដោយ​យ​ភាព​អន្ទះសា និង​រង់ចាំ​ដ៏​យូរ អតិថិជន​សុ​រប ដែល​តម្រង់​ជួរ និង​ទិញ​ប្រើ​ដំបូង​នៅ​ផ្សារ​ទំនើប​អី​អន​ម៉​ល សែន​សុខ ដែលមាន​ប្រមាណ​ជិត ១០០​នាក់  ដែល​មក​តម្រង់​ជួរ​ទិញ​មុនគេ ទទួលបាន Coupon ពី​ក្រុមការងារ Huawei ដើម្បី​ទទួលបាន​កាដូ​បន្ថែម​យ៉ាងច្រើន លើសពី​ការ​ថែម​ធម្មតា​។ តែមួយ​ថ្ងៃ​ដែល​ចំណេញ​កាដូ​គិត​ជា​សាច់ប្រាក់ ១៤៩ ដុល្លារ​។​

​កញ្ញា ទេព បូ​ព្រឹក្ស ដែល​ចូលរួម​សម្ដែង និង​ច្រៀង​អបអរ​ក្នុង​កម្មវិធី​នេះ បាន​បង្ហើប​ពី​ចិត្ត​ដែល​លាក់ទុក​ក្នុង​បេះដូង​ជា​យូ​រថា ក្រុមគ្រួសារ ឪពុកម្តាយ​ខ្លួន ជា Fan របស់​ទូរ​សព្ទ Huawei ហើយ​កញ្ញា នឹង    ក​ម្ម៉​ង់​ទិញ​ពីរ​គ្រឿង ពណ៌​ក្រហម​មួយ និង​ពណ៌​ស្វាយ​ដេញ​មួយ ពោលគឺ​ទិញ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី  Huawei Nova3i  Huawei  Nova3 នេះ​មួយគូរ​តែម្តង​។​



​តារាចម្រៀង​សាច់​សខ្ចី វី​វះ និ​ច ដែល​កំពុង​ប្រើ​Huawe ថ្មីៗ ដូចជា Huawei Nova2i, Huawei Nova3e និង Huawei P20 បាន​និយាយថា ស្មា​ត​ហ្វូ​ន Huawei Nova3i  និង​Huawei Nova3 គឺជា​ស្មា​ត​ហ្វូ​ន សម្រាប់​អនាគត និង​មនុស្ស​ជំនាន់​ថ្មី​។

Huawei nova3 (២៤MP៤ AI Camera ១២៨GB) បំពាក់​កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ ២៤M + ២MP និង​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទំហំ ២៤M + ១៦MP ថត​បែប​អាជីព​បែប bokeh effect មាន​ផ្ទៃ​ក្រោយ​ព្រាល  មុខងារ HDR Pro ធ្វើ​ឲ្យ​មាន​តុល្យភាព​ពន្លឺ កម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយ​ស្វ័យប្រវត្តិ ទាំងក្រោយ និង​មុខ ជួយ​ការថត​សែ​ល​ហ្វី​ស្អាត​លេចធ្លោ​។ Huawei nova3 ក៏​បំពាក់​នូវ​អេក្រង់​ឆក ដ៏​កំពុង​ពេញនិយម ធំ​ពេញភ្នែក ទំហំ ៦.៣ អ៊ី​ញ កម្រិត Full HD+ 409 ppi​។

Huawei nova3i (២៤MP ៤ AI Camera ១២៨GB) បំពាក់​កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ ២៤M + ២MP និង​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ ១៦M + ២MP ជាមួយ​ការ​រចនា​រាងរៅ​ដ៏​ប្រណីត ពណ៌​ភ្លឺ​ចែងចាំង លម្អ​ដោយ​គែម​អាលុយមីញ៉ូម អេក្រង់​ឆក​ធំ ទំហំ ៦,៣ អ៊ី​ញ កម្រិត Full HD+ ។ Huawei nova3i ផ្ដល់នូវ​បទពិសោធ​ទស្សនា​ភាពយន្ត និង​លេង​ហ្គេម​យ៉ាង​ពេញចិត្ត ក៏ដូចជា​ឆ្លើយតប​នឹង​តម្រូវការ​បទពិសោធន៍​លេង​ហ្គេម​ដ៏​រលូន Huawei ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo បង្កើន​ដំណើរការ​ក្រាហ្វិក​ឥត​ទាស់ចិត្ត នាំមក​នូវ​បទពិសោធ​ដ៏​រំជើបរំជួល​សម្រាប់​យុវវ័យ​។​



Huawei nova3 បំពាក់​ដោយ CPU: Chip Kirin ៩៧០ មាន​RAM ៦GB, ROM ១២៨ GB កម្លាំង​ថ្ម​វិញ ក៏​មិន​ណ​យ​ដែរ គឺ​៣៧៥០ mAh Fast Charge សាក​ថ្ម​លឿន​ទាន់​ចិត្ត​Type C រីឯ Huawei nova3i បំពាក់ CPU: Chip Kirin ៧១០ មាន RAM ៤GB, ROM ១២៨ GB និង ថាមពល​ថ្ម ៣៣៤០ mAh ។​

​ស្រប​នឹង​ជោគជ័យ​លើ​ទីផ្សារ​ពិភពលោក ក៏ដូចជា​ប្រជាប្រិយភាព​ខ្ពស់ P Series, Mate Series, Y Series ស៊េរី​ថ្មី​សន្លាង​ចុងក្រោយ ជា​ស្មា​ត​ហ្វូ​ន  Huawei Nova3 Series បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា AI បួន​គ្រាប់ (២៤MP ៤ AI Camera បំពាក់ ROM ១២៨GB ត្រូវបាន​ដាក់លក់​ក្ដៅៗ​។ 

Huawei Nova3 តម្លៃ​៤៦៩ ដុល្លារ និង​Huawei_Nova 3i តម្លៃ​ជាង​៣២៩​ដុល្លារ ហើយ​ទទួលបាន Bluetooth Speaker ដ៏​កាលី​ប Original ហើយ​ថែម​ស៊ីម​ស្មា​ត ជាមួយ​កញ្ចប់​សេវាកម្ម​ធំ​ហ្មង ១២​សប្ដាហ៍ និង ១៦ សប្ដាហ៍​។​





​តោះ​! ទស្សនា​វីដេអូ​លម្អិត ស្ដីពី​លក្ខណៈពិសេស Huawei nova3/3i និង​វីដេអូ ពី​កា​រក​ម្ម៉​ង់​ទុកជាមុន​





​ព័ត៌មាន​លម្អិត សូម​ចូលទៅ​កាន់​តំណ​ភ្ជាប់​ខាងក្រោម​៖
Facebook: Huawei Mobile (KH)
Instagram: huaweimobilekh
Website:  www.consumer.huawei.com/kh

(អត្ថបទពាណិជ្ជកម្ម)


Tag:
 Huawei_Nova3
 Huawei_Nova3i
© រក្សាសិទ្ធិដោយ thmeythmey.com