រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​តូយ៉ូតា រៀបចំ​កម្មវិធី​ស្វាគមន៍​ក្រុម TRD និង​ការបង្ហាញ​រថយន្ត​Hilux Revo TRD
20, Aug 2018 , 6:10 pm        
រូបភាព
​កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា​កន្លងទៅ ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​)​ដែលជា​ក្រុមហ៊ុន​ទទួល សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក​តូយ៉ូតា បាន​ប្រារព្ធ​កម្មវិធី​ទទួល​ស្វាគមន៍​ក្រុម​ប្រណាំង​រថយន្ត​TRD មកពី​ប្រទេស​ថៃ និង​ការដាក់​បង្ហាញ រថយន្ត Hilux Revo TRD នៅ​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) សាខា​បាក់​ទូក​។
​កម្មវិធី​នេះ មាន​ចូលរួម​ពី​លោក លី ប៊ុន​ហៃ នាយក​ចាត់ការ​ទូទៅ​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ក្រុម​ប្រណាំង​រថយន្ត TRD ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀតផង​ដែរ​។


​លោក លី ប៊ុន​ហៃ នាយក​ចាត់ការ​ទូទៅ​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន​តូយ៉ូតា បានបញ្ជាក់​ថា​នេះ​គឺជា​មោទកភាព​សម្រាប់​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែល​ក្រុម​ប្រណាំង​រថយន្ត Hilux Revo TRD បាន​មកដល់​ប្រទេស​កម្ពុជា និង​បាន​នាំយក​នូវ​រថយន្ត​ប្រភេទ PICK UP ដ៏​ទំនើប ទាន់​សម័យនេះ មក​បង្ហាញ​ដល់​អតិថិជន ឲ្យ​បានឃើញ​ភាពលេច​ធ្លោ និង​ទាក់ទាញ ជាមួយនឹង​ការតុបតែង​លម្អ​TRD​។



​បើតាម លោក លី ប៊ុន​ហៃ រថយន្ត Hilux Revo TRD បាន​ចូលរួម​ប្រកួតប្រជែង​បើកបរ​ឆ្លង​ប្រទេស ជាមួយនឹង​បណ្ដា​រថយន្ត​ផ្សេងទៀត ហើយ​ការប្រកួត​នេះ បានចាប់ផ្ដើម​នៅ​ថ្ងៃ​១១ ខែសីហា ឆ្នាំ​២០១៨​។ ការប្រកួត​ចាប់ផ្ដើម​ពី​ក្រុង​បាងកក ប្រទេស​ថៃ និង​មាន​៦​ជើង ដោយ​តំបន់​ធំៗ ដែល​បាន​ឆ្លងកាត់​រួមមាន​ផាត់​តា​យ៉ា និង​បូរី​រាំ​ជាដើម ហើយ​ចូល​មកដល់​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​តាម​អូរ​ស្មាច់ កំពង់ធំ កំពង់ចាម និង​រាជធានី​ភ្នំពេញ ដែលជា​ចំណុច​បញ្ចប់​។

​លោក លី ប៊ុន​ហៃ បន្ថែមទៀតថា​៖«​រថយន្ត Hilux Revo TRD គឺជា​រថយន្ត​ដែល​ពេញនិយម​យ៉ាងខ្លាំង ទាំង​បច្ចេកវិទ្យា គុណភាព សុវត្ថិភាព និង​ផាសុកភាព​។ រថយន្ត​នេះ ពិតជា​ស័ក្តិសម​ឥតខ្ចោះ សម្រាប់​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ស្ថានភាព​ផ្លូវ​លំបាក​កម្រិតណា​នោះទេ​»​។​

​ទន្ទឹមនឹង​ការទទួល​ក្រុម​ប្រណាំង​រថយន្ត ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ក៏បាន​បង្ហាញជូន​អតិថិជន​របស់ខ្លួន ឲ្យ​បានឃើញ​កាន់តែច្បាស់​ពី​ភាពស្រស់ស្អាត របស់​រថយន្ត Hilux Revo TRD​នេះ ជាមួយ​ការបំពាក់​បន្ថែម​នូវ​គ្រឿង​តុបតែង​លម្អ​រថយន្ត TRD ដែល​ធ្វើ​ឲ្យ​រថយន្ត​ទាំងមូល កាន់តែ​មាន​ភាព​ទាក់ទាញ ជា​ប្រភេទ​លក្ខណៈ​ស្ព័​រ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com