ជាតិ
បាក់ឌុប
បាក់ឌុបព្រឹកនេះ អក្សរសាស្ត្រ និងរូបវិទ្យាសម្រាប់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់វិទ្យាសាស្ត្រសង្គម
× ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ឈានដល់ថ្ងៃទីពីរហើយ ដោយព្រឹកនេះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡងអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា រីឯថ្នាក់វិទ្យាសាស្ត្រសង្គមត្រូវប្រឡងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា។
ការប្រឡងនៅព្រឹកថ្ងៃទី២១ ខែសីហា នេះ វិញ្ញាសាទី១ ប្រព្រឹត្តទៅពីម៉ោង៧កន្លះ ដល់ម៉ោង៩ ចំណែកវិញ្ញាសាទី២ ចាប់ផ្តើមពីម៉ោង៩កន្លះ រហូតដល់ម៉ោង១១ ៕
© រក្សាសិទ្ធិដោយ thmeythmey.com