អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ផ្តល់​មូលនិធិ​ចំនួន ២​ម៉ឺន​ដុល្លារ ដល់​សមាគម​អតីត​និស្សិត​កម្ពុជា អេ អាយ ធី​
21, Aug 2018 , 11:26 am        
រូបភាព
ដោយ:
ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford ប្រចាំ​ប្រទេស​កម្ពុជា បានផ្តល់​មូលនិធិ​ដែលមាន​ទឹកប្រាក់​ចំ​នួ​២០,០០០​ដុល្លារ​ដល់​សមាគម​អតីត​និស្សិត​កម្ពុជា​-​អេ អាយ ធី AITAACC (AIT-Alumni Association Cambodia Chapter) ដើម្បី​អនុវត្ត​គម្រោង​ចូលរួមចំណែក​ជួយ​សង្គម​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme)​។​
 
AITAACC គឺជា​អង្គ​ការមិន​យកប្រាក់​ចំណេញ​មួយ ដែល​រួមចំណែក​ដល់​ការស្តារ​ឡើងវិញ​និង​ការអភិវឌ្ឍ​តំបន់​ដែល​មិនទាន់​អភិវឌ្ឍន៍​មួយចំនួន​នៅ​កម្ពុជា ដោយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម ដូចជា​ផ្នែក​សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និង​ការអប់រំ​ជាដើម​។​

​ក្រុមហ៊ុន Ford បានផ្ដល់​ជំនួយឥតសំណង​ចំនួន ២០,០០០ ដុល្លារ​អាមេរិក ដល់​សមាគម​អតីត​និស្សិត​កម្ពុជា​-​អេ អាយ ធី ក្នុង​គោលបំណង​អនុវត្តន៍​គម្រោង​សាងសង់ សាលា​មតេយ្យ​សហគមន៍​ចំនួន​២​អគារ ដែលមាន​ទឹកស្អាត​ប្រើប្រាស់ និង​មាន​អនាម័យ​ល្អ ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ក្មេងៗ​នៅតាម​ជនបទ​។​
 


(​រូបថត​សកម្មភាព​បុគ្គលិក​សមា​គម AITAACC ចុះ​វាយតម្លៃ​អំពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​)

​គោលដៅ​នៃ​ការអនុវត្តន៍​គម្រោង​នេះ គឺ​បង្កើន​គុណភាព​ការអប់រំ​សម្រាប់​ក្មេងៗ​នៅតាម​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​។​



​លោក សេង ហុង អនុប្រធាន​សមាគម និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ និង ការងារ​សង្គម​របស់​សមាគម AITAACC បាន​មានប្រសាសន៍ថា​៖ «​ប្រសិនបើ​ចង់​ឲ្យ​សហគមន៍​មួយ​មានការ​រីកចម្រើន ការពង្រឹង​គុណភាព​ការអប់រំ​គឺជា​កត្តា​ចម្បង​បំផុត​។ ការពង្រឹង​ចំណេះដឹង​មូលដ្ឋាន​របស់​កុមារ​ក្នុង​សហគមន៍​គឺជា​ដំណោះស្រាយ​សម្រាប់​រយៈពេល​វែង​ដែល​ល្អ​បំផុត​សម្រាប់​សហគមន៍​យើង​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការអប់រំ​កុមារ ដែល​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​លើកកម្ពស់​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​របស់​យើង​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Ford និង​RMA Cambodia  ដើម្បី​អនុវត្ត​គម្រោង​ចូលរួមចំណែក​ជួយ​សង្គម​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme)​។​



​លោក មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រថយន្ត​Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា​៖ «​ការចូលរួមចំណែក​ជាមួយ​សហគមន៍ ដែល​យើង​កំពុង​រស់នៅ និង​ធ្វើការ​ជាមួយ គឺជា​កា​ត្វ​កិច្ច​ដ៏​ចាំបាច់ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន Ford និង​RMA Cambodia ម្យ៉ាងទៀត​យើង​ពិត​ជាមាន​មោនភាព​ដែល​បាន​ចូលរួមចំណែក​ជាមួយ​សមាគម​អតីត​និស្សិត​កម្ពុជា​-​អេ អាយ ធី ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី    ផ្តល់​អត្ថប្រយោជន៍​រយៈ​ពេល​វែង​ដល់​ប្រជាជន​កម្ពុជា​»​។​

​កាលពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia បានបញ្ចប់​គម្រោង​សាងសង់​អណ្ដូង​ទឹកស្អាត នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ត្បូងឃ្មុំ ដែល​អាច​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ជាង ១២០០​នាក់​។​

​ក្រៅពីនេះ​ក្រុមហ៊ុន Ford ក៏បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​រួមមាន ការបើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីអំពី “​សុវត្ថិភាព និង​បច្ចេកទេស​នៃ​ការបើកបរ​រថយន្ត – Ford Driving Skills for Life” ការផ្ដល់​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​ប្រចាំឆ្នាំ ដែល​បាន​ចូលរួមចំណែក​ដោយ​បុគ្គលិក​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ផងដែរ​។​

​អំពី​គម្រោង​មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន​របស់​ក្រុមហ៊ុន Ford
​គម្រោង​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ 1983 មកម្ល៉េះ​។ មូលនិធិ​នេះ បង្កើតឡើង​ក្នុង​គោលបំណង ជំរុញ​បុគ្គល និង​អង្គការ​នានា​ដើម្បី​សិក្សា​ស្រាវជ្រាវ ទៅលើ​គម្រោង​ផ្សេងៗ​ទៅលើ​ការការពារ​បរិស្ថាន ដើម្បី​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រលាញ់ និង​ការពារ​បរិស្ថាន នៅក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​។​

​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​គំនិត​ផ្តួចផ្តើម​ផ្នែក​ការពារ​បរិស្ថាន អស់​រយៈពេល​ជាង​មួយ​ទសវត្ស​មកហើយ រួមមាន​ការការពារ​សត្វព្រៃ​និង​ការពារ​ព្រៃឈើ និង​ផ្តល់​មូលនិធិ​ដល់​គម្រោង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​ការបង្កើន​ធនធាន​នៅតាម​ជនបទ​ផងដែរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com