ជាតិ
ទឹកទន្លេ​ចតុមុខ បាន​ឡើងដល់​កម្ពស់​៩.៧​ម៉ែត្រ​
22, Aug 2018 , 2:27 pm        
រូបភាព
រូបភាពបានពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពបានពីរដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ ថ្ងៃទី​២២ ខែសីហា ទន្លេចតុមុខ ក្នុង​រាជធានី​ភ្នំពេញ ទឹកបាន​ឡើងដល់​កម្ពស់​៩.៧​ម៉ែត្រ ដែល​ជិត​ដល់​ការប្រកាស​ប្រុងប្រយ័ត្ន (​កម្ពស់​១០.៥០​ម៉ែត្រ​)​។ នេះ​បើ​យោង​តាមរដ្ឋបាល​រាជធានី​ភ្នំពេញ​។​



​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គឺមាន​សណ្ឋាន​ដី​ទាប​ជាង​នីវ៉ូទឹក​ទន្លេ​។ ទោះ​យ៉ាងនេះ​ក្តី រាជធានី​ភ្នំពេញ មិនអាច​ទទួលរង​ការគំរាមកំហែង​ដោយ​ទឹកជំនន់​បានឡើយ​។  រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នៅ​ភ្នំពេញ មាន​ទំនប់​ការពារ​ទឹកជំនន់​ដ៏​រឹងមាំ​ព័​ទ្ឋ​ជុំវិញ និង​មាន​ស្ថានីយ៍​បូមទឹក​ចំនួន ១៣​កន្លែង សម្រាប់​រំដោះ​ទឹក​ចេញពី​ភ្នំពេញ​។​

​ប​ច្ចុ​ប្បន្ន កម្ពុជា កំពុង​ប្រឈម​ទឹកជំនន់ ៣​ប្រភេទ គឺ​ជំនន់​ដោយ​ទឹកភ្លៀង ជំនន់​ដោយ​ទឹកទន្លេ និង​ជំនន់​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត​៕


Tag:
 ទឹកជំនន់​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com