ជាតិ
សម្ដេច ស ខេង ប្រាប់ឲ្យអ្នកពន្លត់អគ្គិភ័យ ជួយពលរដ្ឋរងគ្រោះ ដោយមិនត្រូវប្រកាន់វណ្ណៈ រូបភាពពីគេហទំព័រក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រគល់រថយន្តពន្លត់អគ្គីភ័យ ឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៨៧គ្រឿង ដើម្បីពង្រឹងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ នេះបើតាមក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា។
សម្ដេច ស ខេង បាននិយាយថា ការប្រគល់រថយន្តអគ្គិភ័យ ៨៧គ្រឿង បន្ថែមលើរថយន្តនេះ នៅតាមរាជធានី-ខេត្ត ដើម្បីអនុវត្តឲ្យស្របតាមនីតិវិធីលទ្ធកម្ម និងដាក់ពង្រាយនៅតាមខេត្ត-ស្រុក និងឃុំ-សង្កាត់ ក្នុងការផ្ដល់ភាពងាយស្រួលជួយអន្តរាគមន៍ទប់ស្កាត់ និងពន្លត់អគ្គិភ័យឲ្យបានទាន់ពេលវេលា។
ថ្លែងក្នុងពិធីប្រគល់រថយន្តអគ្គិភ័យ នៅថ្ងៃទី២២ សីហា សម្ដេច ស ខេង បានប្រាប់ទៅបណ្តាអង្គភាពទាំងអស់ដែលទទួលបានរថយន្តពន្លត់អគ្គិភ័យ ត្រូវខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយអគ្គិភ័យ ដោយមិនត្រូវប្រកាន់វណ្ណ:ឡើយ ។
រថយន្តទាំង៨៧គ្រឿងនេះ គឺជាប្រភេទ ISUZU ម៉ាកFTR ដែលមានចំណុះ៦.០០០លីត្រ ហើយមានគុណភាពខ្ពស់ ពីប្រទេសចិន៕
Tag:
រថយន្តអគ្គីភ័យ
ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com