អត្ថបទពាណិជ្ជកម្ម
ស្ត្រីមានផ្ទៃពោះ៖អាហារសម្បូរជាតិខ្លាញ់ និងស្ករដែលអ្នកគួរកាត់បន្ថយ
× អាហារដែលមានជាតិស្ករ និងភេសជ្ជៈមានជាតិកាឡូរីខ្ពស់ អាចជួយដល់ការឡើងទម្ងន់សម្រាប់មនុស្សទូទៅ ប៉ុន្តែការទទួលទានអាហារប្រភេទនេះ អាចនាំឲ្យពុកធ្មេញ និងកើតជំងឺនានាជាពិសេស គឺជំងឺទឹកនោមផ្អែម។ ជាតិខ្លាញ់មានកាឡូរីខ្ពស់ ដូច្នេះ ការញ៉ាំអាហារខ្លាញ់ច្រើនពេក ឬការញ៉ាំវាញឹកញាប់ពេក អាចធ្វើឲ្យស្ត្រីជាម្តាយឡើងទម្ងន់លឿនលើសធម្មតា ការមានជាតិខ្លាញ់ច្រើនពេក អាចបង្កើនបរិមាណកូលេស្តេរ៉ុលនៅក្នុងឈាម ដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺបេះដូង។
អាហារដែលសម្បូរទៅដោយខ្លាញ់ និងស្ករ ឬទាំងពីរ ដែលស្ត្រីមានផ្ទៃពោះគួរចៀសវាងទទួលទានមានដូចជា៖
1. ជាតិខ្លាញ់គ្រប់ប្រភេទ ដូចជាប័រជាដើម។
2. ប្រេង និងក្រែម។
3. ទឹកជ្រលក់សាឡាដ។
4. សូកូឡា។
5. ខ្ទិះ។
6. នំកំប៉ុង នំកញ្ចប់ និងនំធុង។
7. ការ៉េម។
8. ភេសជ្ជៈជំនួយកម្លាំងកំប៉ុង។
ចូរព្យាយាមកាត់បន្ថយជាតិខ្លាញ់ឆ្អែត ហើយប្រើប្រេងដែលមានជាតិខ្លាញ់ទាប ដូចជាប្រេងបន្លែជាដើម។
ឧបត្ថម្ភដោយ៖ ហាង Baby Outlet ដែលជាហាងទំនិញទារក កុមារ និងស្ត្រីមានផ្ទៃពោះធំជាងគេនៅកម្ពុជា៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com