កីឡាជាតិ
ជាតិ
Asian Games៖ កីឡាការិនី ខាន់ ចេ​សា នឹងប្រជែងយក​មេដាយមាស​លើ​កីឡា Ju-Jitsu
24, Aug 2018 , 1:26 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី​កម្ពុជា ខាន់ ចេ​សា នៃ​កីឡា​ជី​ជិត​ស៊ូ (Ju-Jitsu) បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenna Kaila Napolis ១០០-០ នៅ​សង្វៀន JCC - Assembly Hall ប្រទេស​ឥណ្ឌូណេស៊ី​។​

 
​ដំណើរ​ឆ្ពោះទៅមុខ​របស់​កីឡាការិនី​វ័យ​១៦​ឆ្នាំ​រូបនេះ បាន​ជួយ​ឲ្យ​កម្ពុជា កក់​មេដាយ​ដំបូង​ពី​ព្រឹត្តិការណ៍ Asian Games។

ចេសា ត្រូវ​ប្រជែងមេដាយមាសជាមួយកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Mahra Alhinaai ។ Mahra ឈ្នះកីឡាការិនីវៀតណាម Thi Thanh Minh Duong ១៤-0៕



Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com