កីឡាជាតិ
ជាតិ
គោព្រៃ​កម្ពុជា​ត្រៀម​ជំនួប​មិត្តភាព​អន្តរជាតិ ៣​ប្រកួត មុន AFF Suzuki Cup
25, Aug 2018 , 8:59 am        
រូបភាព
ដោយ:
​មុន​ជំនួប​ផ្លូវការ AFF Suzuki Cup 2018 ឈាន​មកដល់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៣​គូ ដោយ​ប៉ះ​ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត និង​សិង្ហ​បុរី​។ ជំនួប​នេះ មិន​ត្រឹមតែ​ដកស្រង់​បទពិសោធ​ប៉ុណ្ណោះ​ទេ តែ​ជាការ​សាកល្បង​សមត្ថភាព​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ទៀតផង​។



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ បានតែងតាំង​តារាបាល់ទាត់​ឆ្នើម​ជប៉ុន Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ និង​លោក Felix ជនជាតិ​អា​ហ្ស​ង់​ទីន​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ការតែងតាំង​នេះ គឺ​ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែល​នឹង​ប្រព្រឹត្តទៅ​ខែវិច្ឆិកា ខាងមុខនេះ​។ 

​ប៉ុន្តែ​មុន​ការប្រកួត​ផ្លូវ​ការឈាន​មកដល់ គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix ត្រូវ​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៣​ប្រកួត ក្នុងនោះ​ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី សម្រាប់​ជំ​នួ​បើកឆាក​នៅ​ថ្ងៃទី​១០ ខែកញ្ញា មុន​ប៉ះ​ទី​ម័​រ​ខាងកើត​នៅ​ថ្ងៃទី​១២ ខែតុលា និង​សិង្ហ​បុរី នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​។ ការប្រកួត​មិត្តភាព​ទាំងនេះ​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 កម្ពុជា​ស្ថិតក្នុង​ពូ​ល​A ជាមួយ​វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត ឬ​ព្រុយ​ណេ​៕


Tag:
 បាល់ទាត់​
  ក្រុម​ជម្រើសជាតិ​
  Felix
© រក្សាសិទ្ធិដោយ thmeythmey.com