កីឡាជាតិ
ជាតិ
កំណត់ត្រា! កីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស​លើវញ្ញាសា Ski Modified
25, Aug 2018 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាករម៉ូតូទឹក សាលី អ៊ូមើត បានឈ្នះមេដាយមាស​លើវិញ្ញាសា Ski Modified ពីព្រឹត្តិការណ៍​កីឡាអាស៊ី (Asian Games) ដែលប្រព្រឹត្តទៅនៅ Jet-Ski Indonesia Academy នាឆ្នេរ Ancol Beach ប្រទេសឥណ្ឌូណេស៊ី។



ឆ្លងកាត់​ការប្រកួត​៤ជុំ ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៣ ខែ​សីហា មក​ដោយមាន​កីឡាករ​ចូលរួមចំនួន​៩នាក់។ នៅជុំទីមួយ កីឡាករពីខេត្តត្បូងឃ្មុំដែល​មាន​វ័យ​២៦​ឆ្នាំ​រូបនេះ បញ្ចប់​បាន​ចំណាត់​ថ្នាក់​លេខ២ ហើយឡើង​មក​លេខ១វិញនៅជុំទីពីរ ហើយ​បន្តនាំមុខទៀតនៅជុំទីបី និងទីបួន រហូត​ទទួលបាន​មេដាយមាសជាប្រវត្តិសាស្ត្រ​ពីព្រឹត្តិការណ៍កីឡាអាស៊ី។

កីឡាករម្នាក់ទៀត​របស់​កម្ពុជា គឺ ម៉ឺន មូសស្តាន ក៏ធ្វើបាន​ល្អផងដែរ ប៉ុន្តែបាន​ជួបបញ្ហាម៉ូតូនៅជុំទីមួយ។ នៅជុំទីពីរ មូសស្តាន បញ្ចប់ចំណាត់ថ្នាក់​លេខ២បន្ទាប់ពី អ៊ូមើត ហើយ​នៅជុំទីបី ធ្លាក់ទៅ​លេខ​៦ និង​លេខ៧នៅជុំទីបួន។

សម្រាប់វិញ្ញាសានេះ កីឡាករថៃ Kasidit Teeraprateep បានមេដាយប្រាក់ និងកីឡាករចិន Wang Xiaowei បានមេដាយសំរឹទ្ធ៕

© រក្សាសិទ្ធិដោយ thmeythmey.com