កីឡាជាតិ
ជាតិ
មេដាយសំរឹទ្ធ១ និងមាស១របស់សាលី អ៊ូមើត នៅថ្ងៃនេះ នាំកម្ពុជាឡើងទៅ​ចំណាត់ថ្នាក់​លេខ១៦បណ្តោះអាសន្ន
25, Aug 2018 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
សាលី អ៊ូមើត បាន​ក្លាយ​ជាកីឡាករដំបួូងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដោយនៅ​ថ្ងៃនេះ កីឡាករម៉ូតូទឹក (Jetski) រូបនេះ ដណ្តើម បានមេដាយ រហូតដល់ ទៅ​២​សម្រាប់​កម្ពុជា ដែល​ក្នុងនោះមាន​មេដាយ​សំរឹទ្ធ​លើវិញ្ញាសា Runabout 100 Stock និងមេដាយមាស​លើ​វិញ្ញាសា Ski-modified។



ជោគជ័យនេះ កើតឡើង​បន្ទាប់ពី​កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បាន​ឈ្នះមេដាយមាស​ទីមួយ កាលពី​ថ្ងៃទី​២៤ ខែសីហា។

ចំនួន​សរុបដែលមានមេដាយមាស​២ និងសំរឹទ្ធ១ នាំឲ្យ​កម្ពុជា ឡើង​ឈរ​ចំណាត់ថ្នាក់​លេខ១៦បណ្តោះអាសន្ន ក្នុងបញ្ជីមេដាយ ដោយគិត​ត្រឹម​រសៀល​ថ្ងៃសៅរ៍នេះ។ ចិន​បង្កើន​ការនាំមុខ​លើ​មេដាយ​សរុប ដែល​តាមពីក្រោយ​ដោយ ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី កូរ៉េខាងជើង និងថៃ។

ពេលនេះ កម្ពុជា​រក​បាន​មេដាយ​មាស​២ដូច ហុងកុង អេមីរ៉ាតអារ៉ាប់រួម និងសិង្ហបុរី។ មេដាយមាស២នាំឲ្យ​កម្ពុជា ឈរពី​លើ​វៀតណាម កៀហ្ស៊ីស្ថាន និង​ប្រទេសជាច្រើន​ទៀត បើទោះ​ជាប្រទេសខ្លះមាន​ចំនួន​មេដាយ​សរុប​ច្រើន​ជាងក៏ដោយ៕


Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com