អត្ថបទពាណិជ្ជកម្ម
ជីបម៉ុង រី​ថែ​ល បុកគ្រឹះ​សង់​ផ្សារ​ទំនើប​ខ្នាត​យក្ស​នៅក្នុង​គម្រោង ដឹ លែ​ន​ម៉ាក ២៧១
30, Aug 2018 , 2:56 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ដោយសារតែ​តម្រូវការ​នៃ​ការទិញ​ទំនិញ និង​ការ​លំហែ​កម្សាន្ត​បែប​ទំនើប​របស់​ប្រជាជន​កម្ពុជា កើនឡើង​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដែលជា​បុត្រ​សម្ព័ន្ធ​មួយ​របស់ ជីប ម៉ុង គ្រុប បាន​បន្ត​បោះទុន​វិនិយោគ​ផ្សារ​ទំនើប​ថ្មី ខ្នាត​យក្ស មួយទៀត ស្ថិត​តាម​បណ្តោយ​មហាវិថី​ពាណិជ្ជកម្ម ក្នុង​គម្រោង ដឹ លែ​ន​ម៉ាក 271 របស់​ជីប ម៉ុង លែ​ន​។​គម្រោង​ផ្សារ​ទំនើប​ដ៏​អស្ចារ្យ​នេះ បានចាប់ផ្តើម​បុកគ្រឹះ កាល​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដោយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនួញ​ដែលជា​ដៃគូ​វិនិយោគ​ជាច្រើន​។


 
​គួរបញ្ជាក់​ផង​ថា ក្រៅពី​ការសាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​បែបនេះ គម្រោង ដឹ លែ​ន​ម៉ាក ២៧១ នឹងមាន​សណ្ឋាគារ​លំដាប់​ខ្ពស់ អគារ​ពាណិជ្ជកម្ម អគារ​ខុន​ដូ​ទំនើប សួន​កម្សាន្ត ក្លិប​ហាត់ប្រាណ​រចនាបថ​បស្ចិម​ប្រទេស ជាពិសេស​ច្រកចូល​ទាំង​៥ ដែលមាន​ការ​រចនា​ម៉ូត បង្កប់​អត្ថន័យ​ស្ថាបត្យកម្ម​ដ៏​ល្អឥតខ្ចោះ​។ 
 
​សម្រាប់​ការរស់នៅ​វិញ គម្រោង ដឹ លែ​ន​ម៉ាក ២៧១ ផ្តល់ជូន​ជា​ប្រភេទ​វីឡា ៣​ប្រភេទ គឺ វីឡា​ឃ្វី​ន វីឡា​ឃ្វី​ន​A និង​វីឡា​ភ្លោះ​។ ដោយឡែក ប្រភេទ​ផ្ទះ​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា ផ្ទះ​ការិយាល័យ ឬ Home Office មានការ​រចនា​ម៉ូត​យ៉ាង​ពិសេស សមស្រប​សម្រាប់​ការប្រកប​អាជីវកម្ម ឬ​បើក​ជា​ការិយាល័យ​។ 
 
​គម្រោង ដឹ លែ​ន​ម៉ាក ២៧១ របស់ ជីប ម៉ុង លែ​ន មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៧១ កែង​នឹង​ផ្លូវ ៣៧១​។ គម្រោង ដី លែ​ន​ម៉ាក ២៧១ បើក​លក់​ជា​រៀងរាល់ថ្ងៃ​។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង 061 997 888 (Cellcard) / 081 997 888 (Smart)/ 0718 997 888 (Metfone) ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com