អត្ថបទពាណិជ្ជកម្ម
គូ​បូ​តា រៀបចំ​ការប្រឡង​ជ្រើសរើស​ជំនាញ​ជាង​«​មេដាយមាស​»​លើក​ទី​៣
30, Aug 2018 , 3:13 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន គូ​បូ​តា កម្ពុជា ជា​ប្រភព​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​សមត្ថភាព របស់​ជាង​សេវាកម្ម ក្នុងប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​បញ្ជូន​ការងារ​សេវាកម្ម ដែលមាន​គុណភាព​និង​បង្កើត​ភាពជឿជាក់ ឲ្យ​ទៅ​អតិថិជន​របស់​គូ​បូ​តា​គ្រប់រូប​។ ដូច្នេះ ទើប​កាលពី​ថ្ងៃទី​២៨ ខែសីហា​កន្លងទៅ ក្រុមហ៊ុន​បានរៀបចំ​ការប្រឡងប្រជែង ជំនាញ​ជាង​មេដាយមាស​ឡើង ដើម្បី​ជួយ​ជ្រោមជ្រែង ឲ្យ​ជាង​សេវាកម្ម ខិតខំ​ស្វែងរក​ចំណេះដឹង និង​អភិវឌ្ឍន៍​ខ្លួនឯង​នៅ​គ្រប់ៗ​ផ្នែក ដោយ​ចាប់ដំណើរការ​តាំងពី​ឆ្នាំ ២០១៦​មកម្ល៉េះ​។​
 
​ពិធី​នេះ​មានការ​ចូលរួម​ក្រោម អធិប​ភាព ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជ  រដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ុក ដា​វ៉ានឌី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង និង​លោក​នាយករង ស្វាយ ចំ​ឫទ្ធិ (BIT) ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​គូ​បូ​តា​ផងដែរ 


 
​លោក Waipoj Hamala ប្រធាន​ផ្នែក​សេវាកម្ម​អតិថិជន នៃ​ក្រុមហ៊ុន​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន បាន​ឲ្យ​ដឹងថា​ឆ្នាំនេះ ជា​ឆ្នាំ​ទី​៣​ដែល​ក្រុមហ៊ុន​បានរៀបចំ​សកម្មភាព​នេះ​ឡើង ដោយមាន​ជាង​សេវាកម្ម​ចូលរួម​ប្រឡង ក្នុង​វគ្គ​ទ្រឹស្តី​ទាំងអស់​ចំនួន ៥៩​នាក់ មកពី​សេវាកម្ម​របស់​តំណាង​ចែកចាយ ចំនួន ៥៣​នាក់ ហើយ​ជាង​សេវាកម្ម​របស់​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​ចំនួន​៦​នាក់​។ ជាង​ដែល​បាន​ជាប់​ក្នុង​វគ្គ​ទ្រឹស្តី ១០​នាក់ ក្នុងចំណោម​ជាង​ទូទាំងប្រទេស បាន​ចូល​ប្រឡង​ក្នុង​វគ្គ​ចុងក្រោយ ដែល​រៀបចំឡើង​ថ្ងៃទី​២៨ និង​ទី​២៩ ខែសីហា​នេះ​។​


 
​ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ បាន​គូសបញ្ជាក់ថា បេក្ខជន​ដែល​ចូលរួម​ប្រឡងប្រជែង​សមត្ថភាព ជាជាង​សេវាកម្ម របស់​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា ត្រូវ​ជំរុញ​ចំណេះដឹង និង​ការអភិវឌ្ឍន៍​ជំនាញ​សមត្ថភាព ដើម្បី​ផ្តល់​ភាពជឿជាក់ ដល់​អតិថិជន​របស់​ខ្លួន និង​ជួយ​ដល់​ផ្នែក​ទីផ្សារ​លក់​ផលិតផល គូ​បូ​តា ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ​ថែម​មួយកម្រិត​ថែមទៀត​។​
 
​គួរ​បញ្ជាប់​ថា ការប្រឡង​ក្នុង​ចុងក្រោយ​នេះ និង​មានការ​ប្រឡង​អនុវត្តន៍​វិភាគ និង​កែប្រែ​បញ្ហា​ដែល​កើតឡើង​ជាក់ស្តែង​របស់​ត្រាក់ទ័រ​គ្រប់​ប្រព័ន្ធ របស់​ផលិតផល មិន​ថា​ជា​ផលិតផល​របស់​ប្រព័ន្ធ​ម៉ាស៊ីន​,​អគ្គិសនី​,​ប្រព័ន្ធ​បញ្ជូន​កម្លាំង​,​និង​ប្រព័ន្ធ​អ៊ី​ដ្រូ​លី​ក បេក្ខជន​ដែល​បានទទួល​តំណែង ជាជាង​មេដាយមាស ចាំបាច់​ត្រូវ​ទទួល​ពិន្ទុ ដែល​ឆ្លងកាត់​គោលការណ៍​កំណត់ ៩១​ភាគរយ​ឡើងទៅ​។​


 
​ជាង​មេដាយមាស​ទាំងនេះ ជា​កម្លាំង​ដ៏​សំខាន់ របស់​តំណាង​ចែកចាយ​គូ​បូ​តា ក្នុង​ការជួយ​ដល់​ការងារ​ផ្តល់​សេវាកម្ម ឲ្យ​តំណាង​ចែកចាយ និង​ជា​គំរូ​ជោគជ័យ ដល់​ជាង​សេវាកម្ម​គ្រប់រូប បាន​អភិវឌ្ឍន៍​ខ្លួន និង​មាន​សមត្ថភាព​បម្រើសេវា​កម្ម​ជូន​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​គូ​បូ​តា​ជា​រៀង​រហូតមក​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com