អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជីប ម៉ុង បោះទុន​២៥២​លាន​ដុល្លារ សង់​ផ្សារ​ទំនើប​ខ្នាត​ធំ​ក្នុង​គម្រោង ដឹ លែ​ន​ម៉ាក ២៧១
30, Aug 2018 , 3:51 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖​ផ្សារ​ទំនើប ជីប ម៉ុង ២៧១​មេ​ហ្គា​ម៉​ល ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថេ​ល ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​។  ផ្សារ​ទំនើប​ខ្នាត​ធំ និង​ប្រណិត​នេះ មាន​ទីតាំង​ស្ថិតនៅ ផ្លូវ​២៧១ ក្នុង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ប្រណិត និង​តំបន់​ពាណិជ្ជកម្ម ដឹ លែ​ន​ម៉ាក ២៧១ របស់​ជីប ម៉ុង លែ​ន​។


 
​ថ្លែង​ក្នុង​កម្មវិធី​បញ្ចុះបឋមសិលា លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​ឲ្យ​ដឹងថា ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ផ្សារ​ទំនើប​ធំៗ​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថេ​ល ដែល​រួមមាន ជីបម៉ុង​មុន្នី​វង្ស​ស៊ុ​ភើ​ម៉ា​ខិត ជីបម៉ុង​បាក់​ទូក​ម៉​ល ជីបម៉ុង​សែន​សុខ​ម៉​ល ជីបម៉ុង​៥៩៨​ម៉​ល​។ ការវិនិយោគ​នេះ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​សរុប ២៥២​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម លោក​ឧកញ៉ា លាង ឃុន​។​




 
 លោក​ឧកញ៉ា លាង ឃុន បាន​មានប្រសាសន៍​បន្ថែមថា​៖«​លើសពី​ការបំពេញ​តម្រូវការ​រ​បស់​សាធារណជន ដើម្បី​ទទួលបាន​ការរស់នៅ​ទាន់សម័យ    ការវិនិយោគ​ក្នុង​វិស័យនេះ ក៏​នឹង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ តាមរយៈ​ការបង្កើត​ការងារ ការកាត់បន្ថយ​ចំនួន​កម្មករ​ចំណាកស្រុក និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​របស់​យើង​មួយកម្រិត​ទៀត​»​។​




 
​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ជា​ផ្សារ​ទំនើប​ខ្នាត​ធំ ដែល​អាគារ​ទាំងមូល​មាន​កម្ពស់​៣​ជាន់ មាន​ផ្ទៃក្រលា ១៦០ ០០០​ម៉ែត្រការ៉េ ព្រមទាំង​មាន​ច្រកចេញចូល​ធំ​ទូលាយ ដោយ​ពុំ​ចាំបាច់​បារម្ភ ពី​ការកកស្ទះ​ចរាចរណ៍ និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ការប្រកប​អាជីវកម្ម​នានា​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com