ជាតិ
លោក វេ​ង សាខុន រម្លឹក​មន្ត្រី​ថា​«​កុំ​ចាំ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ហើយ​ចុងក្រោយ​គឺ​អស់​ឈើ​»
30, Aug 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាស់តឿន​មន្ត្រីក្រោមឱវាទ ឲ្យ​អនុវត្ត​តួនាទី​ការពារ​ព្រៃឈើ​ឲ្យ​បានល្អ ចៀសវាង​ការ​ចាំ​ដាក់បន្ទុក​ទៅ​អ្នកផ្សេង ឬ​ស្ថាប័ន​ផ្សេង ដែល​លទ្ធផល​ចុងក្រោយ​នឹងធ្វើ​ឲ្យ​អស់​ព្រៃឈើ​។ លោក វេ​ង សាខុន ថ្លែង​បែបនេះ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្ដីពី​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្ដល់​ផល នៅ​ថ្ងៃទី​៣០​ខែសីហា​។

 
​សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ខាងក្រោម​នេះ​៖
 


 
 
​ជុំវិញ​បញ្ហា​ព្រៃឈើ​នេះ គេ​មើលឃើញថា ទោះជា​មានការ​ណែនាំ និង​ដាក់បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ កន្លងមក​ក៏ដោយ ក៏​នៅតែមាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ជា​ហូរហែ​មកដល់​សព្វថ្ងៃនេះ​។ ការចុះផ្សាយ​របស់​សារព័ត៌មាន នាពេល​កន្លងមក មានការ​ទម្លាក់កំហុស​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត នៅ​តំបន់​មួយចំនួន ដែល​បាន​ឃុបឃិត​បើកផ្លូវ និង​បណ្ដែតបណ្ដោយ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ​៕

Tag:
 ព្រៃឈើ​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com