អត្ថបទពាណិជ្ជកម្ម
CSPP ជា​សាលារៀន​ឯកជន​ទីមួយ ដែល​គិតដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​សិស្ស​
31, Aug 2018 , 4:42 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​សម្រួល និង​កាត់បន្ថយ ការស្តីបន្ទោស​ដល់​កូនៗ ដែល​រៀន​មិន​ពូកែ ឬ​មិនអាច​ប្រឡង​ជាប់ ដោយសារ​កត្តា​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត សាលារៀន​ខូ​លីង​វូដ​ភ្នំពេញ (CSPP) បាន​សហការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត ដែលមាន​ឯកទេស​ផ្នែក​កុមារ និង​យុវជន ក្រោម​អាយុ​១៨​ឆ្នាំ ឱ្យជួយ​ពិនិត្យ និង​តាមដាន​សុខភាព​របស់​សិស្សានុសិស្ស នៅ CSPP ដោយ​ឥតគិតថ្លៃ​។​
 
​តាម​ការបញ្ជាក់​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស មកពី​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក កុមារ​ខ្លះ​មាន​បញ្ហា​ភ្នែក ឬ​រលាក​ច្រមុះ ឬ​មាន​អាចម៍ត្រចៀក​ច្រើន តែ​ឪពុកម្តាយ ឬ​អាណាព្យាបាល ពុំបាន​ចាប់អារម្មណ៍​។ កត្តា​ទាំង​ប៉ុន្មាន​ខាងលើ​ធ្វើឱ្យ​កុមារ​ទាំងនោះ ជួបប្រទះ​ការលំបាក ក្នុងការ​សិក្សា ហើយ​ជា​លទ្ធផល ពួកគេ​ពុំ​អាច​ទទួលបាន​និទ្ទេស​ល្អ​ឡើយ​។ រីឯ​ឪពុកម្តាយ ឬ​អាណាព្យាបាល​វិញ ចេះតែ​គិត​បារម្ភ​ថា កូនៗ​របស់ខ្លួន​រៀន​ខ្សោយ​។​


 
​ដូចនេះ ដើម្បី​ជួយ​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ទទួលបាន​ចំណេះដឹង​អប់រំ​ពិតប្រាកដ តាមរយៈ​គ្រូបង្រៀន​ឆ្នើមៗ​គ្រប់​កម្រិត និង​វិន័យ​តឹងរឹង CSPP ចាប់ផ្តើម​បន្ថែម នូវ​កម្មវិធី​ថ្មី​មួយទៀត គឺ​ផ្តល់​ការអប់រំ​ការពារ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដោយ​ឥតគិតថ្លៃ​។ ជាពិសេស​អប់រំ​អំពី​ការបរិភោគ​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ពួកគាត់​មាន​កាយសម្បទា​មាំមួន និង​រៀន​ពូកែ ចាប់ពី​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩ នេះ​តទៅ​។​
 
​ទទួល​ពាក្យ​ចូលរៀន​ជា​រៀងរាល់ថ្ងៃ​! ចូលរៀន​៖​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨! សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មកកាន់ ទូរ​សព្ទ​លេខ​៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២​។​
 
​សាលារៀន​ខូ​លីង​វូដ​ភ្នំពេញ (CSPP) មាន​អាសយដ្ឋាន​អគារ​លេខ​៥០ ផ្លូវ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ចន្លោះ​ផ្សារ​មាន់​អាំង​និង​អង់​តែ​ន​ទួលគោក នៅជាប់​អតីត​មជ្ឈមណ្ឌល​ទួលគោក​)៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com