អត្ថបទពាណិជ្ជកម្ម
ភាគ​ទុ​និក​ថ្មី​នឹង​ជួយ​ឲ្យ អេ អឹម ខេ កាន់តែ​រីកចម្រើន​ជាង​មុន​
31, Aug 2018 , 5:07 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ភាគ​ទុ​និក​ថ្មី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នឹង​នាំមក​នូវ​ទាំង​ប្រភព​ទុន និង​ជំនាញ​ដែល​នឹង​ជួយ​ធ្វើ​ឲ្យ អេ អឹម ខេ កាន់តែ​រីកចម្រើន​មួយកម្រិត​ទៀត​។ ភាគ​ទុ​និក​ថ្មី​របស់ អេ អឹម ខេ គឺ​ធនាគារពាណិជ្ជ និង​សន្សំ​សៀង​ហៃ (The Shanghai Commercial & Savings Bank, Ltd.) ហៅ​កាត់​ថា អេស ស៊ី អេស ប៊ី  ដែលមាន​ដើមកំណើត​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។
 
​បច្ចុប្បន្ន​ធ នាគារ អេស ស៊ី អេស ប៊ី  មាន​ការិយាល័យ​កណ្តាល នៅ​ទីក្រុង​តៃប៉ិ និង​បុត្រ​សម្ព័ន្ធ​នៅ​ទីក្រុង​ហុងកុង និង​សៀង​ហៃ​។ ការសម្រេចចិត្ត​ទទួលយក​ភាគ​ទុ​និក​ថ្មី ដោយសារតែ​ទី​១. ភាគ​ទុ​និក​ចាស់​ចំនួន​បី​របស់ អេ អឹម ខេ ផុតកំណត់​អាណ​ត្ត​វិនិយោគ​។ ទី​២. ដោយសារតែ​បេសកកម្ម និង​ទស្សនវិស័យ​របស់ អេស ស៊ី អេស ប៊ី និង អេ អឹម ខេ មាន​លក្ខណៈ​ដូចគ្នា​ស្ទើរតែ​ទាំងស្រុង គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ជីវភាព​រស់នៅរ​បស់​ពួកគេ  តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ​។​
 
​នៅពេល​បច្ចុប្បន្ននេះ អេ អឹម ខេ មាន​ភាគ​ទុ​និក​ចំនួន​៥​គឺ Agora Microfinance N.V. (AMNV), Rural Impulse Fund II S.A. SICAV-FIS (RIF II), Société de Promotion et de Participation pour la Coopération Economique S. A. (PROPARCO)  មូលនិធិ​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​-​ឡាវ (CLDF) និង​សមាគម​បុគ្គលិក អេ អឹម ខេ (AMK-SA)​។ ប៉ុន្តែ​ភាគ​ទុ​និក​ចំនួន​បី នឹងត្រូវ​ផុតកំណត់​អាណ​ត្ត​វិនិយោគ​ជាមួយ  អេ  អឹម  ខេ គឺ RIF II  PROPARCO  និង​CLDF ។​
 
​ទន្ទឹមនេះដែរ មាន​ភាគ​ទុ​និក​ជាច្រើន ចាប់អារម្មណ៍​វិនិយោគ​ជាមួយ  អេ អឹម ខេ  ប៉ុន្តែ អេ អឹម ខេ  បានជ្រើសរើស​យក អេស ស៊ី អេស ប៊ី  ព្រោះ​ធនាគារ​នេះ មានបទពិសោធន៍ និង​អាយុកាល​ជាង​១០០​ឆ្នាំ លើ​វិស័យ​ហិរញ្ញវត្ថុ និង​មាន​ជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ ដែល​អាចជួយ​ឲ្យ អេ អឹម ខេ អនុវត្ត​ការងារ​កាន់តែ​ប្រសើរ​។ ជាពិសេស​ធនាគារ អេស ស៊ី អេស ប៊ី មាន​បេសកកម្ម និង​ទស្សនវិស័យ​ដូចគ្នា​នឹង អេ អឹម ខេ​។​
 
​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បានលើកឡើង​ដូច្នេះ​ថា​៖ «​វា​ជា​ឱកាស​របស់ អេ អឹម ខេ ដែល​យើង​ជ្រើស​រើសយក អេស ស៊ី  អេស ប៊ី ព្រោះ​យើង​នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ​ថា  ប្រព័ន្ធ​ធនាគារ​មួយ ដែលមាន​ភាពរឹងមាំ គឺ​ត្រូវការ​ម្ចាស់​ភាគហ៊ុន ដែលមាន​ប្រភព​ទុន​ធំ  ហើយ អេស ស៊ី អេស ប៊ី គឺជា​ធនាគារ​មួយ ដែលមាន​ភាព​ស័​ក្ត​សម អាច​នាំ អេ អឹម ខេ អភិវឌ្ឍ​ទៅ​ជំហាន​បន្ទាប់​ទៀត​»​។  លោក​បាន​បន្តទៀតថា នៅពេលដែល​យើង​មាន​ប្រភព​ទុន​ធំ  មាន​អ្នកជំនាញ​ចាំ​ជួយ នោះ អេ អឹម ខេ នឹងមាន​ឱកាស​កាន់តែ​ច្រើន ក្នុងការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន ពោលគឺ​ការធ្វើ​ឲ្យ​ផលិតផល និង​សេវាកម្ម​របស់​កាន់​តែមាន​ភាពសម្បូរ​បែប​ជូន​ដល់​អតិថិជន​ទូទៅ ជាពិសេស​ប្រជាជន​នៅ​តំបន់​ជនបទ​មានឱកាស​គ្រប់ៗ​គ្នា​ក្នុងការ​ប្រើប្រាស់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​មាន​ភាពប្រសើរឡើង​។ លោក គា បូរាណ បន្ថែមទៀតថា​៖«​យើង​សូម​កោតសរសើរ ដល់​ធនាគារ អេស ស៊ី អេស ប៊ី ដែល​បាន​គាំទ្រ​បេសកកម្ម​ស្នូល​របស់ អេ អឹម ខេ និង​ជួយ​គាំទ្រ​ដល់​ក្រុម​ថ្នាក់ដឹកនាំ​ដែលមាន​ស្រាប់  នឹង​ជួយ​ដល់​កិច្ចការងារ​របស់​យើង ក្នុង​ការជួយ​ដល់​ចំណែក​ទីផ្សារ ដែល​រក​ចំណូល​មាន​កម្រិត​នៅ​កម្ពុជា​»​។​
 
​លោក John Yung សមាជិក​ក្រុមប្រឹក្សាភិបាល EVP & CIO នៃ​ធនាគារ អេស ស៊ី អេស ប៊ី បាន​មានប្រសាសន៍ថា អេ អឹម ខេ គឺ​តំណាង​ឲ្យ​ធនាគារ អេស ស៊ី អេស ប៊ី ដែលមាន​ការិយាល័យ​នៅក្រៅ​ប្រទេស​។ លោក John Yung  បញ្ជាក់ថា​៖ «​យើង​មាន​សេចក្តី​រីករាយ ដែល​បាន​ចាប់​ដៃគូ​ជាមួយ អេ អឹម ខេ ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​។ យើង​ពិតជា​ចាប់អារម្មណ៍​ចំពោះ​បេសកកម្ម​សង្គម របស់ អេ អឹម ខេ និង​ប្តេជ្ញាចិត្ត​នៅតែ​បន្ត និង​ពង្រឹង​វា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ 
 
​ជាមួយនឹង​ក្តី​ប្រាថ្នា​ដើម្បី​ជួយ​ដល់​សង្គម គាំទ្រ​លើ​វិស័យ​ឧស្សាហកម្ម និង​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ ដែលជា​ការងារ​ស្នូល​របស់ អេស ស៊ី អេស ប៊ី ដើម្បី​បម្រើ​ដល់​អតិថិជន​ដែល​ពុំមាន​លទ្ធភាព​ប្រើប្រាស់​សេវា​ធនាគារ ហើយ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ធនាគារ អេស ស៊ី អេស ប៊ី រីកចម្រើន​ដល់​សព្វថ្ងៃនេះ​។ នេះ​បើតាម​លោក John Yung ដដែល ដោយ​បន្ត​បញ្ជាក់​ដូច្នេះ​៖ «​ធនាគារ អេស ស៊ី អេស ប៊ី បាន​មើលឃើញ​ពី​ភាពដូចគ្នា​រវាង អេស ស៊ី អេស ប៊ី ពេល​យើង​ចាប់ផ្តើម​ជា​ធនាគារ​ដំបូង និង អេ អឹម ខេ នាពេល​បច្ចុប្បន្ន​។ ធនាគារ  អេស ស៊ី អេស ប៊ី មានការ​ជឿជាក់ លើ​ទស្សនវិស័យ  បេសកកម្ម  គុណ​តម្លៃ និង​យុទ្ធសាស្ត្រ​របស់ អេ អឹម ខេ ដែលជា​មូលដ្ឋានគ្រឹះ​បន្ថែម សម្រាប់ អេស ស៊ី អេស ប៊ី ក្នុង​ការជំរុញឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាន់តែ​រីកចម្រើន​។ យើង​មាន​សេចក្តីរំភើប​រីករាយ​ចំពោះ​ភាពជា​ដៃគូ​នេះ ហើយ​យើង​សង្ឃឹមថានឹង​បង្កើត​ទំនាក់ទំនង​ប្រកបដោយ​ភាពជោគជ័យ​រយៈពេល​វែង  ជាមួយ    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លើ​គ្រឹះ​នៃ​គុណ​តម្លៃ​ស្នូល​របស់ខ្លួន​»​។ 
 
​លោក Tanmay Chetan  ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​អគ្គនាយក នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អា​ហ្គូ​រ៉ា​បាន មានប្រសាសន៍ថា បុគ្គលិក ថ្នាក់​គ្រប់គ្រង  ក្រុមប្រឹក្សាភិបាល និង​ម្ចាស់​ភាគហ៊ុន អេ អឹម ខេ  ទាំងអស់ មាន​សេចក្តីសោមនស្ស​រីករាយ ស្វាគមន៍​ធនាគារ អេស ស៊ី អេស ប៊ី ជា​ដៃគូ​ភាគ​ទុ​និក​ថ្មី​។ លោក​បន្តទៀតថា ម្ចាស់​ភាគហ៊ុន​សព្វថ្ងៃនេះ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា នៅ​ថ្ងៃ​អនាគត អេ អឹម ខេ នឹង​ទទួលបាន​ជោគជ័យ ដោយសារតែ​ជំនាញ និង​បទពិសោធន៍​ផ្នែក ធនាគារ​របស់ អេស ស៊ី អេស ប៊ី​។ ជាពិសេស​ធនាគារ អេស ស៊ី អេស ប៊ី បាន​ចាប់អារម្មណ៍​ក្នុងការ​អភិវឌ្ឍ​សង្គម​កម្ពុជា ដែលជា​បេសកកម្ម អេ អឹម ខេ​។ ម្យ៉ាងទៀត​នោះ​ម្ចាស់​ភាគហ៊ុន​ថ្មី នឹង​នាំយក​ដើមទុន​វិនិយោគ​ក្នុង​រយៈពេល​វែង​ដែល​នាំ​ភាព​រីកចម្រើន​ដល់ អេ អឹម ខេ ទៅ​កម្រិត​បន្ទាប់​ទៀត​។ នេះ​ប​បើតាម​ការរំពឹងទុករ​ប​ស់លោក Tanmay Chetan    ដែល​បន្ថែមទៀតថា​៖« យើង​ពិត​ជាមាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ម្ចាស់​ភាគហ៊ុន​ថ្មី ពីអ្វី​ដែល​នាំ​មកដល់ អេ អឹម ខេ  នឹង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​»​។​
 
​អំពី អេ អឹម ខេ​
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៨​នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ជាង ២.៦០០​នាក់ អតិថិជន​ចំនួន​ជាង ៧៨​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៣០​លាន​ដុល្លារ​អា​មេ     រិ​ក  និង​ប្រាក់​បញ្ញើ​ជាង ១២៦​លាន​ដុល្លារ​អាមេរិក  មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០​កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់  សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច  ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​
 
​អំពី អេស ស៊ី ប៊ី ស៊ី​
​ធនាគារ​ពាណិជ្ជកម្ម និង​សន្សំ​សៀង​ហៃ  ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​សៀង​ហៃ ឆ្នាំ​១៩១៥ ក្នុង​គោលបំណង​លើកកម្ពស់​សង្គម  គាំទ្រ​ផ្នែក​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ធនាគារ អេស ស៊ី អេស ប៊ី ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម ទូទាំង​ពិភពលោក អំពី​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​។  ជាមួយ​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារពាណិជ្ជ​សៀង​ហៃ អិ​ល​ធី​ឌី  ធនាគារ អេស ស៊ី អេស ប៊ី  គ្រប់គ្រង​ទ្រព្យសកម្ម​សរុប​ចំនួន ជាង ៥៨​ពាន់​លាន​ដុល្លារ និង​ដើមទុន​ជាង ១,៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​មូលធន​របស់​ម្ចាស់​ភាគហ៊ុន​សរុប​ជាង ៥,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ធនាគារ អេស ស៊ី អេស ប៊ី មាន​បុគ្គលិក​ជាង ៤.០០០​នាក់ និង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ៤៤៧​ទូទាំង​ពិភពលោក​។ អេស ស៊ី អេស ប៊ី មាន ៦៩​សាខា​នៅ​តៃវ៉ាន់ ដែលមាន​បុគ្គលិក​ជាង ២.៤០០​នាក់ និង​មាន ៣​សាខា​ផ្សេងទៀត​នៅ​ហុងកុង វៀតណាម និង​សិង្ហ​បុរី និង​មាន​ការិយាល័យ​តំណាង​ចំនួន ៣ នៅ​ប្រទេស​ថៃ កម្ពុជា និង​ឥណ្ឌូនេស៊ី​។ យើង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ៤៥​សាខា​នៅ​ហុងកុង និង​៧​សាខា​ទៀត នៅក្រៅ​ប្រទេស​ដូចជា​៖ Shanghai, Shenzhen, Shanghai Pilot Free Trade Zone, London, New York, San Francisco, and Los Angeles៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com