ជាតិ
សេដ្ឋកិច្ច
អាល្លឺម៉ង់ និង​ស្វី​ស​ផ្តល់​ថវិកា​ជាង​៨​លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​
01, Sep 2018 , 7:59 pm        
រូបភាព
front(រូបភាពពី AKP)
front(រូបភាពពី AKP)
ដោយ:
​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ស្វី​ស បានផ្តល់​ថវិកា​ចំនួន ៨.៤៦៥ លាន​អឺរ៉ូ ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​ខេត្ត​ចំនួន​៤ គឺ​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​សៀមរាប​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។


​ទឹកប្រាក់ ៨.៤៦៥ លាន​អឺរ៉ូ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ស្វី​ស នឹងត្រូវ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​គម្រោង​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​មូល​ដា្ឋ​ន​ដំណាក់កាល​ទី​៤ ក្នុង​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០២១ នៅ​ខេត្ត​៤ រួមមាន ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​សៀមរាប​។ 
 
​ជំនួយ​របស់​រដ្ឋាភិបាល​ទាំងពីរ​នេះ ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក ឈៀង យ៉ាណា​រ៉ា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឃន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក Gu¨nter W.  Riethmacher ប្រធាន​ទីភ្នាក់ងារ សហប្រតិបត្តិការ​បច្ចេក​ទេស​អាល្លឺម៉ង់ និង​លោក Stenfan Hanselmann ប្រធាន​ដឹកនាំ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​៣​។  
 
​តាម AKP ទឹកប្រាក់​ចំនួន ៨.៤៦៥ លាន​អឺរ៉ូ ត្រូវបាន​ភាគី​អាល្លឺម៉ង់​ផ្តល់​ឲ្យ​ចំនួន ៥.១៤ លាន​អឺរ៉ូ និង​ភាគី​ស្វី​ស​ចំនូ​ន ៣.២២៥​លាន​អឺរ៉ូ សម្រាប់​លើកកម្ពស់​ស្ថានភាព​សេដ្ឋកិច្ច វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ដើម្បី​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ផងដែរ​៕ 
 
 
 

Tag:
 អាល្លឺម៉ង់​
  ស្វី​ស​
  ​កម្ពុជា​
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com