ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន ៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៨​ខែ​
02, Sep 2018 , 9:57 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​៨​ខែ​ដើម​ឆ្នាំនេះ ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ទឹកប្រាក់ ២៩៩៦ លាន​ដុល្លារ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីបម៉ុង នៅ​ថ្ងៃទី​៣០​ខែសីហា​។


 
​ក្រសួង​រៀបចំ​ដែនដី បានចេញ​លិខិត​សាងសង់​ចំនួន ១៩៧៣ គម្រោង​ក្នុង​រយៈពេល​៨​ខែ​នេះ​។ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​លោក ជា សុផារ៉ា បញ្ជាក់ថា ការរីកចម្រើន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា បណ្ដាលមកពី​សុខសន្តិភាព និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​បានផ្ដល់ និង​បង្កលក្ខណៈ​លើកទឹកចិត្ត​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ យើង​បាន​បង្កលក្ខណៈ​រាប់​តាំងពី​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សន្តិសុខ​សណ្ដាប់ធ្នាប់​»​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ការ​បោះទុន​ក្នុង​វិស័យ​សំណង់ ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន ២,១៥​ពាន់​លាន​ដុល្លារ ដែល​តិចជាង​ខ្លាំង បើ​ធៀប​នឹង ៤,៩​ពាន់​លាន​នៅក្នុង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ។​
 
​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ៦៤០០ លាន​ដុល្លារ​អាមេរិក កើនឡើង ២២,៣​ភាគរយ​៕

Tag:
 សំណង់​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com