អ្នកស្រី ផុន ផល អា​ចរក​ចំណូល​ជាង​១០​ដុល្លារ​ក្នុង​មួយថ្ងៃ ពី​របរ​ធ្វើ​ឧបករណ៍​ដាក់​កំពឹស​
ជាតិ
សង្គមជាតិ
អ្នកស្រី ផុន ផល អា​ចរក​ចំណូល​ជាង​១០​ដុល្លារ​ក្នុង​មួយថ្ងៃ ពី​របរ​ធ្វើ​ឧបករណ៍​ដាក់​កំពឹស​
02, Sep 2018 , 8:59 pm        
រូបភាព
​សៀមរាប​៖ អ្នកស្រី ផុន ផល ជា​អ្នកនេសាទ​រស់នៅ​ភូមិ​ស្ពាន​វែង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។ មាន​វ័យ​៤២​ឆ្នាំ សព្វថ្ងៃ​អ្នកស្រី​មាន​របរ​ធ្វើ​ឧបករណ៍​ម្យ៉ាង​ដែល​អ្នកភូមិ​ហៅថា «​សា​យើ​ន​» ប្រើ​សម្រាប់​ដាក់​យក​កំពឹស​ពី​ទឹកទន្លេ​។​

 
​ក្នុង​មួយថ្ងៃ អ្នកស្រី ផល ស៊ីឈ្នួល​ដំឡើង​គ្រោង​ឧបករណ៍​សម្រាប់​ដាក់​កំពឹស បាន​ពី​១០០​ទៅ ១៥០ ឱ្យ​ចិន​នៅ​ផ្សារ​។ អ្នកស្រី​ថា សម្ភារ និង​ឧបករណ៍​ជា​របស់​ចិន ហើយ​អ្នកស្រី​គ្រាន់តែ​ប្រើ​កម្លាំង​ក្នុង​ការធ្វើ​វា​តែប៉ុណ្ណោះ​។ ក្នុង​ឧបករណ៍​មួយ អ្នកស្រី​ទទួលបាន​កំរៃ​ចំនួន ៥០០​រៀល​។ 
 
​អ្នកស្រី ផល ចេះ​ផលិត​ឧបករណ៍​យក​កំពឹស​នេះ​រយៈពេល​៤​ឆ្នាំ​មកហើយ​។ ប្ដី​អ្នកស្រី​មាន​របរ​ជាជាង​ផ្ទះ និង​ពេលទំនេរ​គាត់​ក៏បាន​ជួយ​ធ្វើ​ស្យឿ​ន​នេះ​ផងដែរ​។ 
 
​សម្រាប់​អ្នកស្រី ផល គាត់​គ្រាន់​តែមាន​តួនាទី​ដំឡើង​គ្រោងឆ្អឹង​ឧបករណ៍​ដាក់​កំពឹស ដែលមាន​ខ្សែលួស​ចំនួន​៦ និង​កង​ភ្ជាប់​មាត់​ស្យឿ​ន​ចំនួន​២​។ ចំណែក​ដំណាក់កាល​ដាក់​សំណាញ់​ស្បៃ គឺមាន​អ្នក​ផ្សេងទៀត​សម្រាប់​ដាក់ ហើយ​គេ​ទទួលបាន​កំរៃ​មួយ​ដំណាក់​ទៀត​ពី​ចិន​។ 
 
​សា​យើ​ន ជា​ឧបករណ៍​នេសាទ​ដ៏​ពេញនិយម​សម្រាប់​អ្នកភូមិ​កំពង់​ឃ្លាំង ដែល​គេ​ប្រើ​សម្រាប់​ដាក់​កំពឹស​។ ក្នុង​មួយ​គ្រួសារ មាន​តម្រូវការ​ឧបករណ៍​នេះ​ចាប់ពី​២០០​ឡើង ដែល​អាច​យក​កំពឹស​បាន​ចាប់ពី ២០ ទៅ​១០០​គីឡូ​ក្នុង​មួយថ្ងៃ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com