អត្ថបទពាណិជ្ជកម្ម
បើក​ហើយៗ​!!! ហាង​ដឹ ភី​ហ្សា​ខម​ផេ​នី (THE PIZZA COMPANY) សាខា​ផ្សារ​ឈូក​មាស​ផ្លា​ហ្សា​
03, Sep 2018 , 5:07 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក ចំណីអាហារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុងបើក​ពង្រីក​សាខា​របស់ខ្លួន​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​សេដ្ឋកិច្ច​ក្នុងប្រទេស កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ជាក់ស្ដែង​ណាស់ កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៣១ ខែសីហា  ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) បាន​បើក​សម្ភោ​ធ​ហាង​ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) សាខា​ទី​៣០ ដែល​ស្ថិតនៅ​ផ្សារ​ឈូក​មាស​ផ្លា​ស្សា ដើម្បី​បម្រើ​សេវាកម្ម និង​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ដែល​រស់នៅក្នុង​តំបន់​ក្បែរ​នោះ​ផងដែរ​។​
 
​កម្មវិធី​សម្ពោធ​នេះ បាន​ប្រារ​ព្ឋ​ឡើង​ដោយមាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដែលមាន​វត្តមាន ក្រុម​រាំ​ស្រី OMG dance crews, ក្រុម Classic band, ការសម្តែង​សៀក​រហ័ស​កម្ម​, និង​មាន​កម្មវិធី​លេង​ហ្គេម​សប្បាយៗ  ដែល​ធ្វើអោយ​កម្មវិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​។ ជាពិសេស​ជាងនេះទៅទៀត ក៏មាន​ប្រូ​ម៉ូ​សិន​ពិសេសៗ និង​មានការ​ចែកជូន​ភី​ហ្សា ដោយ​ឥតគិតថ្លៃ​ទៅដល់​អតិថិជន​ចំនួន​៣០០​នាក់​ដំបូងបង្អស់ ដែល​បាន​អញ្ជើញ​មក​តម្រង់​ជួរ​នៅមុខ​ហាង​មុនគេ​។​


 
​ឆ្លៀត​ក្នុងឱកាស​នេះ លោក អ៊ូ គីម​ហូ​វ ដែលជា​ប្រធាន​ប្រតិបត្តិ របស់​ហាង​ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) បាន​មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​នឹង​ព្យាយាម ស្វែងរក​នូវ​រសជាតិ​ថ្មី​ប្លែកៗ​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដោយ​ផ្តោត​សំខាន់​លើ​ឱជា​រស សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដា​សេវាកម្ម​»​។​
 
​ហាង ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) សាខា​ផ្សារ​ឈូក​មាស​ផ្លា​ស្សា បាន​បង្កើតឡើង​ដោយមាន​ការ​រចនា​ហាង​កាន់តែ​ប្លែក និង ទាក់ទាញ​។ លើសពីនេះទៅទៀត គ្រប់​សាខា​ទាំងអស់​របស់​ហាង​ដឹ ភី​ហ្សា ខម​ផេ​នី​(The Pizza Company)  បាន​រចនាបថ​ហាង​តាមបែប​អ៊ីតាលី ទាំង​ផ្ទៃ​ខាងក្នុង និង ខាងក្រៅ ដោយ​បំពាក់​រូបគំនូរ​ជាមួយនឹង​បរិយាយ​កាស​រ៉ូ​មែន​ទិ​ក ដើម្បីអោយ​អតិថិជន មាន​ភាពសប្បាយ​រីករាយ​ក្នុងការ​ពិសា​អាហារ​។​
 
​គួររំលឹកថា ហាង ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ជា​ស្លាក​សញ្ញា​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ ដោយ​ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) ដែលជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ឋ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ​។ ក្រៅពី ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) ក៏បាន​នាំយក​ម៉ាក​ដ៏​ល្បីៗ​ជាច្រើន​មកកាន់​ទីផ្សារ​កម្ពុជា ដូចជា ហាង​ការ៉េម ស្វិ​ន​សិន (Swensen), ហាង​នំ​ដូ​ណាត់ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme), ហាង​ការ៉េម ដេ​រី ឃ្វិន (Dairy Queen), និង ហាង បា​ប៊ី​ឃ្យូ ផ្លា​ស្សា (Bar B Q Plaza)​។ បើ​គិត​មកដល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) បាន​ពង្រីក​សាខា​របស់ខ្លួន​ជាង ៦០ កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com