ពីនេះ ពីនោះ
«សាសព្ទ»គួរកុំសរសេរដោយដាក់ព្យញ្ជនៈ «រ»
× បើស្មេរទូទៅប្រើពាក្យ «សាសព្ទ» មិនចាំបាច់សរសេរ ព្យញ្ជនៈ «រ»នោះទេ ព្រោះវាមិនបានបញ្ជាក់ថាត្រឹមត្រូវនោះឡើយ។
បើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បើគេសរសេរ ជា «សាសព្ទ» ដោយដាក់ «រ» នៅខាងចុង ពាក្យនោះវានឹងក្លាយជាពាក្យដែលគ្មានន័យ និងគ្មានខ្លឹមសារនោះទេ។ «សាសព្ទ» មានន័យថា និយាយបូរបាច់,និយាយរៀបរាប់ប្រាប់ តាំងពីខាងដើមដល់ចុង។
សម្រាប់ពាក្យដែលមានតែពីរព្យាង្គដែលស្មេរច្រើនតែយល់ច្រឡំសរសេរ «រ» ដូចជាពាក្យ«សាសព្ទ»នេះ ក៏នៅមានពាក្យដទៃទៀត សរសេរខុសផងដែរ។ ពោលរួមមាន អ៊ូរអូរ(ខុស) អ៊ូអរ ទើបត្រូវ, ទ្វេរ(ខុស) ទ្វេ ទើបត្រូវ, រងារ(ខុស) រងា ទើបត្រូវ, រអ៊ូរ(ខុស) រអ៊ូ ទើបត្រូវ, ហូរហែរ(ខុស) ហូរហែ ទើបត្រូវ, អារគារ (ខុស) អាគារ ឬអគារ ទើបត្រូវ, ដោះសារ(ខុស) ដោះសា ទើបត្រូវ,សារឡើងវិញ(ខុស) សាឡើងវិញ ទើបត្រូវ, បំពេរ(ខុស) បំពេ ទើបត្រូវ, វាចារ(ខុស) វាចា ទើបត្រូវ, ញាតិការ(ខុស) ញាតិកា ទើបត្រូវ។ល។
ចំពោះពាក្យជាច្រើនផ្សេងទៀត ដែលស្មេរទូទៅ បែរជាភ្លេចសរសេរ ព្យញ្ជនៈ «រ» ទៅវិញនោះ មានដូចជា កកេរ តែបែរជាសរសេរ កកេ ទៅវិញ និងមានពាក្យផ្សេងទៀត កករ, កកូរ, កុបករ,កុះករ ជាដើម។
© រក្សាសិទ្ធិដោយ thmeythmey.com