អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Realesate.com.kh រៀបចំ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១៩-២០ ខែតុលា​
04, Sep 2018 , 4:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ គេហទំព័រ Realesate.com.kh ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​បំផុត​នៅ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែកញ្ញា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី ការរៀបចំ​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៨​របស់ខ្លួន​។ ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទៅ ១៩ និង​ទី​២០ ខែតុលា​ខាងមុខ នា​សណ្ឋាគារ​ណាហ្គា​វើ​ល​។ នេះ​ជា​ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​២ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Realesate.com.kh បន្ទាប់ពី​ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​១ ដែល​បានរៀបចំ​កាលពី​ឆ្នាំ​២០១៧ ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោ​ទក​។ 
 
​លោក Tom O’Sullivan នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន RealEsate.com.kh  បាន​គូសបញ្ជាក់ថា គោលបំណង​របស់​ពិព័រណ៍​អចលនទ្រព្យ​នៅ​ថ្ងៃទី​១៩ និង ២០ ខែតុលា ខាងមុខនេះ គឺ​ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ​។ ពិព័រណ៍​នេះ ក៏​នឹង​ក្លាយជា​វេទិកាអចលនទ្រព្យ​ដ៏​ងាយស្រួល សម្រាប់​អតិថិជន​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​វិនិយោគិន​អចល​ទ្រព្យ អាច​ទស្សនា និង​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍​ធំៗ​នៅក្នុង​តំបន់​តាមរយៈ​ព្រឹត្តិការណ៍​ធំ​មួយ​នេះ​។ លោក Tom O’Sullivan បន្ថែម​ដូច្នេះ​៖«​យើង​កំពុង​ប្រមូលផ្ដុំ​នូវ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ល្អៗ ព្រមទាំង​ក្រុមហ៊ុន​ផ្សេងៗ​ដែលមាន​ឥទ្ធិពល និង​ដើរតួ​សំខាន់​នៅក្នុង​ទីផ្សារ​កម្ពុជា​»​។​
  


​គួរ​រំលឹក​ផង​ថា ពិព័រណ៍​ចុងក្រោយ​បំផុត​នៅក្នុង​ខែតុលា​ឆ្នាំ​២០១៧ មាន​អ្នកចូលរួម​ជាង ៤,០០០​នាក់ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ អចលនទ្រព្យ​បាន​លក់​នៅនឹងកន្លែង ស្មើ​ទឹកប្រាក់​ជាង ២០​លាន​ដុល្លារ​។ ភាពជោគជ័យ​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​ដ៏​ច្រើន ពី​សំណាក់​ភ្នាក់ងារ អភិវឌ្ឍន៍ និង​អ្នកស្វែងរក​អចលនទ្រព្យ ពោលគឺ​ធ្វើយ៉ាងណា ឲ្យ​ពិព័រណ៍​អចល​ទ្រព្យ​វិលត្រឡប់​មកវិញ នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​
 
​បើតាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន RealEsate.com.kh មាន​មនុស្ស​ជាង​៤០០០​នាក់​ហើយ បាន​ចុះឈ្មោះ​រួចរាល់ ដើម្បី​ចូលរួម​ពិព័រណ៍​ឆ្នាំនេះ​។ លោក O’Sullivan រំពឹងថា ពិព័រណ៍​អចលនទ្រព្យ​លើក​ទី​២​នេះ នឹង​អាច​ទាក់ទាញ​អ្នក​ចង់​ទិញ​ផ្ទះ និង​អ្នកវិនិយោគ​អ​ចនទ្រ​ព្យ​យ៉ាងហោចណាស់​៦,០០០​នាក់​។​
 
​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាង ៣០​គម្រោង ក្នុង​រយៈពេល​២​ថ្ងៃ ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៨ នឹង​បង្ហាញ​នូវ​ឱកាស​វិនិយោគ​អចលនទ្រព្យ​ដែល​ល្អ​បំផុត នៅ​ទូទាំងប្រទេស​។ អ្នកចូលរួម​ទស្សនា និង​អ្នកទិញ​អចលនទ្រព្យ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក រួមទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ នឹងមាន​វត្តមាន​នៅក្នុង​ពិសេស​នេះ​។ 
 
​លើសពីនេះ អំឡុងពេល​នៃ​ការតាំងពិព័រណ៍ អ្នកចូលរួម​នឹងមាន​ឱកាស​ចូលរួម​សិ​ក្ខា​សាលា​ជាច្រើន​ទាក់ទង​នឹង​ទីផ្សារ​អចលនទ្រព្យ កាតព្វកិច្ច​ផ្លូវច្បាប់​នៃ​កម្មសិទ្ធិ​លើ​អចលនទ្រព្យ និង​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​នៅពេល​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​ជាដើម​។ សិក្ខាសាលា​នេះ​នឹងធ្វើ​ឡើងជា​៣​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​ចិន ជាមួយនឹង​ការបកប្រែ​សម្រាប់​ភ្ញៀវ​ផងដែរ​។ 
 
​អ្នកទស្សនា​អាច​ចូលរួមបាន​ដោយ​ឥតគិតថ្លៃ​ផងដែរ ក្នុងអំឡុងពេល​ពិព័រណ៍​រយៈពេល​២​ថ្ងៃនេះ ដើម្បី​ស្វែងយល់​ពី​ប្រធានបទ​ជាច្រើន​ដូចជា ការណែនាំ​អំពី​ការវិនិយោគ​អចលនទ្រព្យ ច្បាប់​កម្មសិទ្ធិ ច្បាប់​ពន្ធដារ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ការប្រៀបធៀប​ទីផ្សារ និង​ទស្សនវិស័យ ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។ ការពិភាក្សា និង​សំណួរចម្លើយ ជាមួយ​អ្នកចូលរួម​ក៏​នឹង​ជា​ផ្នែក​សំខាន់​មួយ​នៃ​កាលវិភាគ​របស់​សិក្ខាសាលា​នេះ​ផងដែរ​៕
 




(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com