អត្ថបទពាណិជ្ជកម្ម
មិន​ងាយ​ទេ​! បាន​OPPO F9 មុនគេ​ហើយ Idol ប្រគល់​ឲ្យ​ដល់ដៃ​ទៀត​
05, Sep 2018 , 3:53 pm        
រូបភាព
ដោយ:
ត្រឹម​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង OPPO F9 ទទួលបាន​កា​រក​ម្ម៉​ង់​ទុកជាមុន (Pre-order)​រាប់ពាន់​គ្រឿង មុនពេល​លេច​វត្តមាន​ក្នុងប្រទេស​កម្ពុជា​។ OPPO F9 បាន​បើក​ឲ្យ​អតិថិជន​បញ្ជា​ទិញ​ទុក​មុន ចាប់ពី​ថ្ងៃទី​២៥ ខែសីហា រហូតដល់​ថ្ងៃទី​៥  ខែកញ្ញា​នេះ​។ នៅ​ថ្ងៃទី​៦​ខែកញ្ញា គឺ​អតិថិជន នឹង​ទទួលបាន​ទូរស័ព្ទ​ដែល​ខ្លួន​ក​ម្ម៉​ង់​។ ប៉ុន្តែ​ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​ទាំង​អស់នេះ មាន​អតិថិជន​តែ ៩​នាក់​ប៉ុណ្ណោះ ដែលមាន​ឱកាស​បាន​ប្រើ OPPO F9 មុន​ថ្ងៃ​កំណត់ ហើយ​ថែមទាំង​មាន​តារាចម្រៀង​ល្បី​ប្រចាំ​កម្ពុជា យកទៅ​ឲ្យ​ដល់​ផ្ទាល់ដៃ ថែម​ទៀតផង​។​
 
​ជាការ​បង្កើត​ភាព​ភ្ញាក់ផ្អើល និង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន OPPO បាន​ចាប់ដៃគ្នា​ជាមួយ​កំពូល​តារាចម្រៀង ពេជ្រ សោភា លោក STEP និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា យក​ទូរ​សព្ទ OPPO F9 ទៅ​ឲ្យ​អតិថិជន ៩​រូប តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ពីគ្នា​ដោយផ្ទាល់  ពោលគឺ​យក​ជូន​ដល់ទី​កន្លែង​មុន​ការកំណត់ ហើយ​អម​ជាមួយ​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ទៀតផង​ដែរ​។ 
 
​ជា​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ផ្សងសំណាង​ដល់​អតិថិជន​ដែល​បាន​គាំទ្រ និង​បញ្ជា​ទិញ OPPO F9 កំពូល​តារាចម្រៀង ពេជ្រ សោភា ទទួលបាន​អតិថិជន ៣​នាក់ មាន​ពីរ​នាក់​នៅ​ក្រុងភ្នំពេញ និង ម្នាក់ទៀត​នៅ​ខេត្តកណ្ដាល​។ ចំណែកឯ​តារាចម្រៀង​វ័យក្មេង រ៉េត ស៊ូ​ហ្សា​ណា នាំយក OPPO F9 ៣​គ្រឿង ទៅកាន់​ខេត្តកំពង់ចាម​។ រីឯ​លោក STEP ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប និង​ក្រុង​ប៉ោយប៉ែត​។​
  


F9 មកដល់​ស្រុក​ខ្មែរ​ជាមួយ ២​ពណ៌ គឺ​ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue) ដែលមាន​តម្លៃ ត្រឹមតែ ៣៣៩​ដុល្លារ​។ ចំណុចរសើប​នៃ​ម៉ូ​ឌែ​ល​ថ្មី គឺ​ប្លែក​ត្រង់​ការ​រចនា​អេក្រង់​បែប Water Drop Screen រាង​តំណក់ទឹក ស្នាម​ឆក​តូច​ជាង​មុន លាយឡំ​ការបំពាក់​កាមេរ៉ា​ភ្លោះ​ខ្នង​ក្រោយ និង​បំពាក់​មុខងារ​សាក​ថ្ម​រហ័ស​(VOOC)​ពុំ​ធ្លាប់មាន​លើ​ត្រកូល F នៃ​ក្រុមហ៊ុន OPPO  វា​ប្រើប្រាស់​បន្ទះ Chip MTK P60, GPU Mali G72, CPU 8+2(AI)-Core, RAM 6GB​និង ROM 64GB​។​
 
​វត្តមាន​ថ្មី​របស់ F9 បានធ្វើ​ឲ្យ​ផ្ទៃ​នៃ​អេក្រង់​កាន់តែ​ធំ​ជាង​មុន ដោយ​វា​បាន​នូវ​បំពាក់​អេក្រង់ ៦,៣​អ៊ី​ញ កម្រិត FHD+ ស្ថិតនៅ​មាត្រដ្ឋាន ១៩.៥:៩ ធៀប​នឹង F7 មាន ១៩:៩​។ ចំណែកឯ​ខ្នង​ក្រោយ​រចនា​ស្ទា​យ​បែប Gradient ដែល​ពេល​ត្រូវ​ពន្លឺ វា​នឹង​ចេញ​នូវ​ក្រឡា​ដូច​ពេជ្រ គឺ​ពិត​ជាមាន​ភាពស្រស់ស្អាត​មែនទែន​។​
​ដូចនេះ ប្រសិនបើ​លោកអ្នក​កំពុងតែ​ស្វែងរក​ទូរស័ព្ទ​កម្រិត​ថវិកា​យកមកប្រើ​ប្រាស់ អា​ចរក​ជាវ​បាន​ម៉ូ​ឌែ​ល​OPPO F9 ដែល​កំពុងតែ​ទទួល​កា​រក​ម្ម៉​ង់​ទិញ​ទុក​មុន រហូតដល់​ថ្ងៃទី​៥ ខែកញ្ញា ឬក៏​ទៅ​ទិញយក​ប្រើតែ​ម្តង នៅ​ថ្ងៃទី​៦ ខែកញ្ញា​នេះ​តទៅ​៕
 














(​អត្ថបទ​ពាណិជ្ជកម្ម​)





© រក្សាសិទ្ធិដោយ thmeythmey.com