អត្ថបទពាណិជ្ជកម្ម
រថយន្ត​កូនកាត់​ស្ព័​រ​Jaguar E-Pace​ប្រភេទ​SUV​ជំនាន់​ថ្មី​សមត្ថភាព​ខ្លាំងក្លា​
05, Sep 2018 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្ត​ម៉ូ​ឌែ​ល​ថ្មី The New Jaguar E-Pace ជា​រថយន្ត​ប្រភេទ SUV ដែល​បង្ហាញ​ពី​ភាព         ស៊ីវីល័យ ក្នុង​ត្រកូល Jaguar​។ Jaguar គឺជា​ម៉ាក​សញ្ញា​រថយន្ត​ប្រណិត​មួយ ដែល​ល្បី​ខាង     ផលិត​រថយន្ត​បែប sedan កម្លាំង​ម៉ាស៊ីន​ស្ព័​រ តែ​ឥឡូវនេះ​រថយន្ត SUV ជំនាន់​ថ្មី​បែប​ស្ព័​រ ដ៏​ស្រស់ស្អាត កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា ការ​រចនា​ប្លែក បានធ្វើ​ឲ្យ​យើង​កាន់​តែមាន​អារម្មណ៍​រំភើប​រាល់ពេល​អ្នកបើក​បរ​ម្តងៗ​។​

​រថយន្ត​Jaguar E-Pace ត្រូវបាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ទាំង​ក្នុង និង​ក្រៅ​តួ​រថយន្ត អំពូល​ភ្លើង​ខាងក្រោយ​LED ដែលជា​ស្តង់ដារ​របស់​Jaguar ហ្វា​មុខ ត្រូវបាន​បំពាក់​ជាមួយ​ប្រភេទ​Matrix LED ជាមួយ​អំពូល​LED ជា​សញ្ញា​ពេល​ថ្ងៃ​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ រាល់ពេល​ធ្វើដំណើរ​ជាមួយ Jaguar E-Pace បច្ចេកវិទ្យា 4G Wi-Fi Hotspot ត្រូវបាន​បំពាក់​រួមជាមួយ រន្ធ​ដោត​USB ដែល​អាច​សាក​ថ្ម​បាន​ដល់​ទៅ​៤ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នករួមដំណើ​រ​ជាមួយ​។  ប្រព័ន្ធ​សំឡេង​ទំនើប​របស់​ចក្រភព​អង់គ្លេស Meridian ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា អ្នក​កំពុងតែ​ស្ថិតនៅ​ការប្រគំ​តន្ត្រី​ផ្ទាល់​តែម្តង​។ ក្នុងនាម​ជា​កូនកាត់​រថយន្ត​ស្ព័​រ​ប្រភេទ​SUV ប្រភេទ​ម៉ាស៊ីន​V ២.០​វិល​កង់​២ Turbocharged ម៉ាស៊ីន​សាំង ជាមួយ​កង់​រង្វង់​២១​អ៊ីង ដែល​ល្បឿន​ពី ០-១០០​គ​.​ម ត្រឹមតែ​៦.៤ វិនាទី​តែប៉ុណ្ណោះ​។​
 
​ឥឡូវនេះ​លោកអ្នក​អាច​បង់​រំលស់ ជាមួយ​អត្រា​ការប្រាក់​ទាប ដែលមាន​រយៈពេល​រហូត​ដល់​ទៅ​៦​ឆ្នាំ​។​
 
​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​បើកបរ​សាកល្បង       រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥឡូវនេះ​។ 
​ព័ត៌មាន​លម្អិត ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​ទាក់ទង​តាម​ទូរ​សព្ទ​លេខ​៖  023 888-811 / 070 999-111​។ 
 





​គេហទំព័រ ផ្លូវការ​៖ www.jaguarcambodia.com​។​
​ទំព័រ Facebook ផ្លូវការ​៖ Jaguar Cambodia​។​
​ទំព័រ Instagram ផ្លូវការ​៖ @JaguarCambodia៕
 

© រក្សាសិទ្ធិដោយ thmeythmey.com