ជាតិ
នយោបាយជាតិ
សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភានីតិកាលទី៦ កិច្ចប្រជុំរដ្ឋសភាព្រឹកថ្ងៃទី៦ខែកញ្ញា២០១៨
× រចនាសម័្ពន្ធនៃរដ្ឋសភានីតិកាលទី៦ត្រូវបានបង្ហាញហើយ។ សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភាដដែល ដោយមានអនុប្រធានទីមួយគឺលោក ងួន ញិល និងលោកស្រី ឃួន សុដារី ជាអនុប្រធានទី២។
សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការជំនាញទាំង១០រួមមាន៖
លោក ប៉ា សុជាតិវង្ស ជាប្រធានគណៈកម្មការទី១ (សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា)។
លោក ជាម យៀប ជាប្រធានគណៈកម្មការទី២ (សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
លោក ជា វណ្ណដេត ប្រធានគណៈកម្មាការទី៣ (ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក)។
លោក ហ៊ុន ណេង ជាប្រធានគណៈកម្មការទី៤ (មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ)។
លោក ឈាង វុន ជាប្រធានគណៈកម្មាការទី៥ (កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន)។
លោក ប៉ែន បញ្ញា ជាប្រធានគណៈកម្មការទី៦ (នីតិកម្ម និងយុត្តិធម៌)។
លោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការទី៧ (អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍)។
លោកស្រី ឡោក ខេង ជាប្រធានគណៈកម្មការទី៨ (សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទារ ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី)។
លោកស្រី និន សុផុន ជាប្រធានគណៈកម្មការទី៩ (សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។
លោក ប៉ែន ស៊ីម៉ន ជាប្រធានគណៈកម្មការទី១០ (អង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ)៕
© រក្សាសិទ្ធិដោយ thmeythmey.com