អត្ថបទពាណិជ្ជកម្ម
SCG សម្ពោធ​Roofing Solution Center ផ្ដល់​សេវា​ប្រឹក្សា និង​ដោះស្រាយ​ផ្នែក​ដំបូល​ដល់​ម្ចាស់​គេហដ្ឋាន ដំបូង​គេ​នៅ​កម្ពុជា​
06, Sep 2018 , 11:03 am        
រូបភាព
ដោយ:
ក្រុមហ៊ុន អេស​ស៊ីជី (SCG) ដែលជា​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ាន បាន​សហការ​ជាមួយ​ភ្នាក់ងារចែកចាយ​របស់​ខ្លួន បើក​ដំណើរការ SCG Roofing Solution Center នៅ​រាជធានី​ភ្នំពេញ​។  SCG Roofing Solution Center នេះ គឺជា​ទីតាំង​ផ្ដល់​សេវាកម្ម​ប្រឹក្សា​គ្រប់​ជ្រុងជ្រោយ និង​ដំណោះស្រាយ​ផ្នែក​ដំបូល ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ទៅដល់​ម្ចាស់​លំនៅដ្ឋាន និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​។ អតិថិជន​អាចមក​ប្រើប្រាស់​សេវា​របស់ SCG Roofing Solution Center ដើម្បី​ចាប់ផ្ដើម​រចនា​ដំបូល​គេហដ្ឋាន​របស់ខ្លួន ជ្រើសរើស​សម្ភារ​សំណង់ និង​ស្វែងរក​ជាង​ដែល​ត្រឹមត្រូវ សម្រាប់​ការងារ​ប្រក់​ដំបូល​។
 
​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​ប្រឹក្សា និង​ដំណោះស្រាយ​ផ្នែក​ដំបូល​នេះ ស្ថិតនៅក្នុង​ភ្នាក់ងារចែកចាយ​របស់​អេស​ស៊ីជី ឈ្មោះថា ម៉ៅ គឹម​សៀន ត្រេ​ឌី​ង ខូ អិ​ល​ធី​ឌី ដែល​ជួយផ្ដល់​ដំណោះស្រាយ​ល្អ​ប្រពៃ សម្រាប់​ការងារ​សាងសង់​ដំបូល​។ សេវា​កម្មនេះ ត្រូវបាន​បង្កើតឡើង ដោយ​គិតគូរ​លើ​ការចង់បាន​របស់​អតិថិជន ដែល​បង្ហាញថា ម្ចាស់​លំនៅដ្ឋាន និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ ចង់បាន​អ្នកជំនាញ​ជួយ​ដល់​ពួកគេ ក្នុងការ​ចាត់ចែង​ដំណើរការ​សាងសង់​ដំបូល​។ សេវា​កម្មនេះ នឹង​ជួយ​ដល់​អតិថិជន​តាំងពី​ការចាប់ផ្ដើម​ការងារ​រ​ច​នា​ប្លង់​ដំបូល ការណែនាំ​សម្ភារ​ដែល​គួរប្រើ​ប្រាស់ ការ​រចនា​គ្រោង​ដំបូល ការណែនាំ​ជាង​ដែល​គួរប្រើ​ប្រាស់ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ផ្សេងៗ​។ 
 


​លោក ពង់​ថា​ណា ដេ​វី​តា​យ៉ា​ផន (Pongdhana Dejvittayaporn) នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បាន​បញ្ជាក់ថា ការងារ​ប្រក់​ដំបូល គឺជា​ដំណាក់កាល​មួយ​ដែលមាន​ភាពស្មុគស្មាញ​ខ្លាំង នៅក្នុង​ការសាងសង់​លំនៅដ្ឋាន​។ ដូច្នេះ​ក្នុងនាម​ជា​អ្នកជំនាញ យើង​បង្កើត «SCG Roofing Solution Center» ដើម្បី​ផ្ដល់​សេវាកម្ម​វា​ប្រឹក្សា និង​ដំណោះស្រាយ​ផ្នែក​ដំបូល​ទាំងស្រុង សម្រាប់​ការងារ​ប្រក់​ដំបូល​។ នេះ​បើតាម​លោក ពង់​ថា​ណា ដេ​វី​តា​យ៉ា​ផន​។​
​លោក​បន្តទៀតថា អ្នកជំនាញ​ដែល​ទទួល​ការបណ្ដុះបណ្ដាល​ពី អេស​ស៊ីជី នឹង​ជួយ​ដល់​អតិថិជន ក្នុងការ​គ្រប់គ្រង​ដំណើរការ​ប្រក់​ដំបូល​ទាំងមូល ដែល​រាប់​ចាប់តាំងពី​ការ​រចនា​ប្លង់ រហូតដល់​ការណែនាំ​ជាង និង​ការគាំទ្រ​បច្ចេកទេស​។ ការធ្វើ​ធ្វើ​ដូច្នេះ គឺ​ធានាថា អតិថិជន​នឹង​ទទួលបាន​ដំបូលផ្ទះ​ល្អ​ស្អាត​បំផុត និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​អេស​ស៊ីជី ចំពោះ​អតិថិជន និង​បំណង​របស់​ក្រុមហ៊ុន ក្នុង​ការផ្ដល់​ដំណោះស្រាយ​ផ្សេងៗ ដែល​ជួយ​ឲ្យ​អតិថិជន អាច​ទទួលបាន​ដោយ​ងាយ នូវ​លទ្ធផល​ការងារ​ដែល​គេ​ចង់បាន​។ លោក ពង់​ថា​ណា ដេ​វី​តា​យ៉ា​ផន នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បញ្ជាក់ថា​៖ «​យើង​បាន​សិក្សា​លើ​តម្រូវការ​របស់​អតិថិជន ហើយ​បាន​រកឃើញថា ពួកគាត់​ភាគច្រើន​ត្រូវការ​សេវាកម្ម និង​ដំណោះស្រាយ​លើ​ការងារ​សាងសង់ ជាពិសេស​ដំណោះស្រាយ​ដែល​ជួយ​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​ដំណើរការ​សាងសង់​បាន​កាន់តែ​ងាយស្រួល​ជាង​មុន​»​។ 
 



​លោកស្រី ម៉ៅ គឹម​សៀន ជា​ភ្នាក់ងារចែកចាយ ម៉ៅ គឹម​សៀន ត្រេ​ឌី​ង ខូ អិ​ល​ធី​ឌី  បានបង្ហាញ​នូវ​ក្តី រំភើប​រីករាយ​ចំពោះ​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល SCG Roofing Solution Center នេះ​ឡើង​។ លោកស្រី ម៉ៅ គឹម​សៀន បញ្ជាក់ថា​៖«​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​ប្រឹក្សា និង​ដំណោះស្រាយ​ផ្នែក​ដំបូល​នេះ នឹង​ផ្ដល់​ប្រយោជន៍​សម្រាប់​អតិថិជន ដែល​កំពុង​ស្វែងរក​សេវា​សាងសង់​ដំបូល​។ ពេលនេះ ពួកគាត់​អាច​ចាប់ផ្ដើម​ការ​រចនា និង​សាងសង់​ដំបូល​លំនៅដ្ឋាន​របស់ខ្លួន កាន់តែ​ងាយស្រួល និង​មាន​គុណភាព​ខ្ពស់ជាង​មុន​។ អ្នកជំនាញ​មកពី​អេស​ស៊ីជី​អាចជួយ​ពួកគេ​នៅក្នុង​គ្រប់​ដំណាក់កាល​នៃ​ការសាងសង់​ដំបូល​»​។​
 
​ក្រុមហ៊ុន អេស​ស៊ីជី ផ្ដល់ជូន​នូវ​សម្ភារ​សំណង់ និង​សេវា​ជាច្រើន សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា ហើយ​បាន​គាំទ្រ​យ៉ាងសកម្ម​លើ​ការងារ​អភិវឌ្ឍន៍​ជំនាញ​ជាងសំណង់ នៅក្នុង​ប្រទេស​ថែមទៀត​ផង​។ កម្មវិធី​ប្រកួត​ជាងសំណង់​ដែល​កំពុង​រៀបចំ​ជា​ហូរហែ និង​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់ ដែល​ចាប់ដំណើរការ​កាលពី​ខែកុម្ភៈ​កន្លងទៅ បាន​ព្យាយាម​ស្វែងរក និង​ផ្សព្វផ្សាយ​ជាង​បូក និង​ជាង​ប្រក់​ដំបូល​ដែល​ល្អ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​ការសហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការប្រកួត និង​ការបណ្ដុះបណ្ដាល​នេះ មាន​គោលបំណង​អភិវឌ្ឍន៍​ជំនាញ​របស់​ជាងសំណង់ លើកកម្ពស់​គុណភាព​សំណង់ និង​អភិវឌ្ឍ​វិស័យ​សំណង់​ជារួម​៕​













(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com