ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែ​កែប្រែ​ខ្លួន​ដូចម្តេច​ដើម្បី​ឲ្យ​ការ​គេង​កាន់តែ​លក់​ស្រួល​ល្អ​?
30, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការដែល​អនុញ្ញាតិ​ឲ្យ​ចិត្ត និង​រាងកាយ​ធូរស្រាល​មុនពេល​គេង នោះ​វា​នឹង​ជួយ​ឲ្យ​អ្នកទទួល​បានការ​គេង​ដ៏​ល្អ​មួយ​នៅពេល​យប់ យ៉ាង​ស្កប់​ស្គ​ល់​។



ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​មួយចំនួន​អំពី​ការកែប្រែ​ខ្លួន​ដើម្បី​គេង​លក់​កាន់តែ​ស្រួល​៖
 
•​ ​ចូរ​ចៀសវាង​របស់​អ្វីដែល​រំខាន​ដល់​ការ​គេង​ដូចជា គ្រឿង​ស្រវឹង ជាតិ​កាហ្វេ​អ៊ី​ន ឬ​នីកូទីន​។ ចូរ​ប្រាកដថា អាហារ​ពេលយប់​អ្នក​មិនបាន​ញ៉ាំ​ច្រើនពេក និង​លឿន​ពេក​ទេ​។ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅពេល​ថ្ងៃ តែ​ត្រូវ​កាត់បន្ថយ​វិញ​នៅពេល​មុន​ចូល​គេង​។
 
•​ ​ចូរ​រៀបចំ​បន្ទប់​គេង​ឲ្យ​មើល​អស្ចារ្យ ងងឹត និង​ស្ងាត់​។ ចូរ​បង្កើត​នូវ​ទម្លាប់​ពេល​គេង​ដែល​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ដូចជា មិន​ធ្វើការ​ពេល​គេង ឬ​មើល​ទូរស័ព្ទ​អ្វី​ទាំងអស់​។
 
•​ ​មិនត្រូវ​ចូល​គេង​ឡើយ​រហូតដល់​អ្នក​អស់កម្លាំង​ពិតប្រាកដ​។ បើសិនជា​អ្នក​មិនអាច​គេង​លក់ ចូរ​ក្រោក​ឡើយ​ក្រោយពី​ព្យាយាម​គេង​បាន ២០​នាទី និង​ធ្វើ​រឿង​ដែល​អាចជួយ​ឲ្យ​អ្នក​ធូរស្រាល​ក្នុង​អារម្មណ៍​បាន​។
 
•​ ​នៅពេល​ព្រឹក​ចូរ​ព្យាយាម​ចេញទៅ​ខាងក្រៅ​ដើម្បី​ប៉ះពាល់​នឹង​ពន្លឺ​ធម្មជាតិ និង​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​។ បើសិនជា​អ្នកត្រូវការ​គេង​មួយស្របក់ ចូរ​ប្រាកដថា មិនត្រូវ​គេង​ជិត​ពេល​ម៉ោង​គេង​ពេលយប់​ពេក​ឡើយ​។
 
•​ ​ចូរ​បង្កើត​ពេលវេលា​ជាប់លាប់​មួយ​ក្នុង​ការចូល​គេង និង​ភ្ញាក់​ពី​គេង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com