ជាតិ
​នឹងមាន​ភ្លៀង​ធ្លាក់​ទូទាំងប្រទេស ពីថ្ងៃ​ទី​២៩ កញ្ញា ដល់ទី​៧ តុលា​
28, Sep 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៩​កញ្ញា រហូតដល់​ថ្ងៃទី​៧​តុលា ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​កម្ពុជា​។ នេះ​បើ​យោងតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី​២៨​កញ្ញា​។​

 
​តាម​ការព្យាករណ៍​នេះ ចាប់ពី​ថ្ងៃទី​២៩-៣០​កញ្ញា កម្ពុជា​នឹងមាន​ភ្លៀង​ធា្ល​ក់​ពី​តិច ទៅ​បង្គួរ និង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៧ ខែតុលា​ឆ្នាំ​២០១៨ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ 
 
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក  និង​ឧតុនិយម បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប មានការ​ប្រុងប្រយ័ត្ន នឹង​ចំនួន​ភ្លៀង​ធា្ល​ក់​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​៕ 
​ 

Tag:
 អាកាសធាតុ​
  ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com