ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
យុវជន​តិចតួច​នៅឡើយ ដែល​ចេះ​ចាយវាយ​ថវិកា​បានល្អ​
28, Sep 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការចាយវាយ ការគ្រប់គ្រង​ចាត់ចែង​ថវិកា​របស់​យុវជន ហាក់​នៅមាន​ភាព​ធូររលង់​ច្រើន ដោយ​ទន់​ទោ​ទៅតាម​សម្ភារ​និយម និង​ទំនោ​ផ្សេងៗ នាពេល​សព្វថ្ងៃនេះ​។ នេះ​ជាការ​សង្កេត​របស់លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច​។



លោក ង៉ែត ជូ បាន​ជំរុញ​ឲ្យ​យុវជន​ផ្លាស់ប្ដូរ​ឥរិយាបទ​ចាយវាយ​ថវិកា​របស់ខ្លួន ដើម្បី​មានលទ្ធភាព​ចេញ​រកស៊ី​វិនិយោគ ឬក៏​ពង្រឹង​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​
 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ដូចតទៅ​នេះ​៖




​លោក ង៉ែត ជូ ទទួលស្គាល់ថា​ការផ្លាស់ប្ដូរ​ទម្លាប់​ចាយវាយ​ថវិកា គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ តែបើ​យុវជន​មិន​ចាប់ផ្ដើម​នៅពេលនេះ នោះ​នឹង​គ្មាន​ថ្ងៃ​កែប្រែ​ឥរិយាបទ​របស់ខ្លួន​បាន​រហូត​។ លោក​បន្ថែមថា យុវជន​គួរ​រៀនសូត្រ និង​ចាប់យក​របៀប​ចាត់ចែង​ថវិកា​ដែល​ល្អៗ ជំនួស​ឲ្យ​ទម្លាប់​ខ្ជះខ្ជាយ​ពីមុនៗ​មក​៕
​ 

Tag:
 ង៉ែត ជូ
  ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com