ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សាធារណជនជាច្រើនចូលទស្សនាអភរិក្សដ្ឋានអង្គរក្នុងទិវាខួបបេតិកភណ្ឌអឺរ៉ុប ២៩ កញ្ញា
29, Sep 2018 ,
3:30 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ នៅថ្ងៃទី២៩ កញ្ញា នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ហៅកាត់ថា អភិរក្សដ្ឋានអង្គរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកទ្វារជូនសាធារណជនជាតិ និងអន្ដរជាតិ បានចូលទស្សនានូវឃ្លាំងទុកវត្ថុបុរាណ និងសិល្បៈជាច្រើនដែលមានតាំងបង្ហាញនៅទីនេះ។ ជាការកត់សម្គាល់ សាធារណជនជាច្រើនបានចូលទៅទស្សនា មានតាំងជាតិ និងអន្ដរជាតិ។
សាធារណជនទាំងនោះ មួយចំនួនធំមានភាពភ្ញាក់ផ្អើលទៅនឹងវត្ថុបុរាណដែលមាននៅអភិរក្សដ្ឋានអង្គរ ដែលកន្លងមកត្រូវបានការពារយ៉ាងតឹងរឹងបំផុត ព្រោះបារម្ភពីហានិភ័យនានា។ វត្ថុបុរាណទាំងនោះ មានដូចជាក្បាលនាគ ព្រះកេសពុទ្ធរូប រូបចម្លាក់ ផ្ទាំងសិលាចារឹក និងវត្ថុសិល្បៈធំ តូចជាច្រើន។ល។
ប្រធានអភិរក្សដ្ឋានអង្គរ លោក គឹម សុធិន បានប្រាប់សារព័ត៌មានថ្មីៗថា នេះជាលើកទី៣ហើយ ដែលស្ថាប័នលោកបើកឱ្យមានការចូលទស្សនាដោយសេរីបែបនេះនារយៈពេល៣ឆ្នាំចុងក្រោយនេះ គឺតបទៅនឹងការស្នើសុំរបស់ស្ថានទូតបារាំងនៅកម្ពុជា ដើម្បីចូលរួមអបអរទិវាខួបបេតិកភណ្ឌអឺរ៉ុប ២៩ កញ្ញា។ «ស្ថានទូតបារាំង ចង់ឱ្យមានការផ្សព្វផ្សាយស្នាដៃជនជាតិបារាំង ដែលបានខិតខំ ជួយប្រមូលវត្ថុបុរាណនៅតាមប្រាសាទនានាទូទាំងប្រទេសមករក្សាទុក ក្នុងនោះក៏ដើម្បីរម្លឹកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរយើង ក្នុងការទប់ស្កាត់បទល្មើសជួញដូរវត្ថុបុរាណនាពេលកន្លងមកដែរ»។ នេះជាការបញ្ជាក់របស់លោក គឹម សុធិន។
គួរបញ្ជាក់ថា អភរិក្សអង្គរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៨ នៅសម័យបារាំង។ នៅសម័យនោះ ប្រាសាទខ្មែរមានការបាក់បែកខ្លាំង ហើយទីតាំងនេះគឺជាឃ្លាំងសម្រាប់ទុកវត្ថុបុរាណនានាដែលប្រមូលពីតាមប្រាសាទទូទាំងប្រទេស៕
" class="lazy" />
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
4 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
5 ម៉ោង
អត្ថបទពេញនិយមបន្ថែម