ជាតិ
សង្គមជាតិ
សុនខ ហិត​មីន​មួយ​ក្បាល​ងាប់ ដោយសារ​មាន​ជំងឺ​ក្រពះ​ និងជាតិពុល
01, Oct 2018 , 6:06 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC)​
រូបពីហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC)​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សុនខ (​ឆ្កែ​) ហិត​មីន​មួយ​ក្បាល ដែល​ប្រតិបត្តិការ​នៅ​ខេត្តបាត់ដំបង បាន​ងាប់​ដោយសារ​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ គួបផ្សំ​នឹងមាន​ជាតិ​ពុល TNT ក្នុង​ខ្លួន​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC)​។


 
​លោក ហេង រតនា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា សុនខ ដែល​បាន​បាត់បង់​ជីវិត​នេះ មានឈ្មោះ Elgos មាន​អាយុ​៩​ឆ្នាំ​៦​ខែ ហើយ​បានចេញ​ប្រតិ​ប​តិ្ត​ការ​ជាង​៧​ឆ្នាំ​មកហើយ​។​« Elgos ធ្វើ​ការងារ​បំរើ​មនុស្សលោក​» ។ នេះ​ជាការ​សោកស្ដាយ​របស់លោក ហេង រតនា​៕

Tag:
 ​ហេង រតនា​
 CMAC
 ​សុនខ​
© រក្សាសិទ្ធិដោយ thmeythmey.com