អត្ថបទពាណិជ្ជកម្ម
ជុំទី២ នៃការប្រកួតនិយាយភាសាចិនជាសាធារណៈលើកទី២ ឆ្នាំ ២០១៨
× បេក្ខជនដែលបានជ្រើសរើសក្រោយការប្រឡងវិញ្ញាសាសរសេរនៅជុំទី១ បានមកធ្វើបទបង្ហាញនាព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថានអន្តរជាតិ កម្ពុជា - អាស៊ាន ក្រោមប្រធានបទផ្សេងៗគ្នាចំនួន៧។
ក្នុងការប្រកួតធ្វើបទបង្ហាញក្នុងជុំទី២នេះ គណៈកម្មការបានធ្វើការដាក់ពិន្ទុយ៉ាងម៉ត់ចត់ និងសម្រិតសម្រាំងយកបេក្ខជនតែ ៨ នាក់ប៉ុណ្ណោះសម្រាប់ឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នាសាលមហោស្រព គីហ្សូណា (KIZUNA) នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - ជប៉ុន។
ចង់ដឹងថា តើការប្រកួតប្រជែងនឹងមានភាពស្វិតស្វាញ និងគួរឲ្យចាប់អារម្មណ៍យ៉ាងណានោះ សូមចូលរួមទស្សនាទាំងអស់គ្នាឲ្យបានច្រើនកុះករ!
សម្រាប់ពត៌មានបន្ថែម និងទិញសំបុត្រ សូមទំនាក់ទំនង:
023 976 999 / 011 77 44 50
CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។
ទូរស័ព្ទលេខ៖ 023 976 999 / 011 774 450 / 070 77 44 50
© រក្សាសិទ្ធិដោយ thmeythmey.com