ជាតិ
បុណ្យភ្ជុំបិណ្ឌ
ផ្កាឈូក និង​ផ្កាម្លិះ ពេញនិយម​ក្នុង​ពិធីបុណ្យ​សាសនា និង​ប្រពៃណី​ខ្មែរ​
11, Oct 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ផ្កាឈូក​ជា​ផ្កា​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​តែង​និយម​យកទៅ​បូជា​ក្នុង​ពិធីបុណ្យ​បែប​សាសនា បែប​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​។ ផ្កាម្លិះ​ក៏​ជា​ជម្រើស បន្ទាប់ពី​ផ្កាឈូក​ដែរ ដើម្បី​បូជា​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ចូលឆ្នាំ​ខ្មែរ និង​ពិធីបុណ្យ​ផ្សេងៗ​ទៀត​។​


 
​ក្នុងអំឡុងពេល​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ អាច​និយាយបានថា ស្ទើរតែ​គ្រប់​វត្ត​អារាម​ទាំងអស់ មាន​ផ្កាឈូក​សម្រាប់​បូជា​។ និយាយ​ជារួម​ទៅ ពិធីបុណ្យ​ក្នុងប្រទេស​កម្ពុជា ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ ចូលឆ្នាំ កឋិនទាន បុណ្យផ្កា និង​បុណ្យ​បែប​ប្រពៃណី និង​សាសនា​ជាច្រើន​ទៀត សុទ្ធតែ​យក​ផ្កាឈូក​ទៅ​បូជា​ជានិច្ច​។  


 
​ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា ក៏បាន​សម្ដែង​ដែរ​ថា ផ្កាឈូក ជា​ផ្កា​ដែល​បរិសុទ្ធ​មិនមាន​ជាប់​វត្ថុ​សៅហ្មង​ទាំងឡាយ​ឡើយ ទោះ​វា​ដុះ​ចេញពី​ភក់​ក៏ដោយ​។ ចំណែក​ផ្កាម្លិះ​វិញ គេ​ក៏​និយម​យកទៅ​ប្រើ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ដែរ ព្រោះ​វា​មាន​ក្លិនក្រអូប​សាយ និង​មាន​ពណ៌​ស ដែល​តំណាងឱ្យ​ភាពស្មោះត្រង់​៕ 
 




Tag:
 ភ្ជុំបិណ្ឌ​
  បុណ្យប្រពៃណី​
  ផ្កាឈូក​
  ផ្កាម្លិះ​
© រក្សាសិទ្ធិដោយ thmeythmey.com