ជាតិ
គណៈមេធាវីកម្ពុជា ស្នើឲ្យតុលាការទាំង២៥ខេត្ត-ក្រុង ផ្អាកបើកសវនាការ ២ថ្ងៃ
× ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត-ក្រុង ឲ្យផ្អាកការកំណត់កាលបរិច្ឆេទសវនាការ និងនីតិវិធីផ្សេងៗ២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៨។
ការស្នើផ្អាកសវនាការនេះ ធ្វើឡើងក្នុងគោលបំណង តម្រូវឲ្យសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ មានវត្តមានចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២៣ ដែលមានការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១២ និងបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ ដើម្បីអនុលោមតាមច្បាប់លក្ខន្តិកៈគណៈមេធាវី។ នេះយោងតាមលិខិតជម្រាបជូនប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត-ក្រុង របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៨៕
Tag:
មេធាវី
សាលាដំបូង
ព្រះរាជអាជ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com