ជាតិ
សម្តេច ហ៊ុន សែន ថា ពោត​ដុត​នៅ​អ៊ី​ស្តង់​ប៊ុល​ឆ្ងាញ់ ហើយ​បាន​សុំ​ពូជ​មក​ដាំ​នៅ​ខ្មែរ​
22, Oct 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោត​ដុត (közde mısır) ជា​អាហារ​តាមផ្លូវ (Street Food) ដ៏​ពេញនិយម​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។ នា​អំឡុង​ទស្សនកិច្ច​ការងារ​រយៈ​ពេល​២​ថ្ងៃ​នៅ​ទីនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ទស្សនា​ព្រះវិហារ​ចំណាស់​មួយ​ដែលមាន​អាយុកាល​ជាង​៤០០​ឆ្នាំ ហើយ​នៅ​ផ្លូវ​ចូល សម្តេច​បាន​សាកល្បង​រសជាតិ​ពោត​ដុត​ដែល​បុរស​ម្នាក់​លក់​តាមផ្លូវ​។​

 
​សម្តេច​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ខ្ញុំ​ទទួលទាន​ពោត​ដុត​អស់​មួយ​ជាមួយ​សំណើច​លេងសើច​របស់​ម​ន្ត្រី​កម្ពុជា​និង​មន្ត្រី​តួ​ក​គី​ប្រកបដោយ​មិត្តភាព​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀម​ចំនួន​៨​ដែល​ខ្ញុំ និង​ប្រធានាធិបតី​យ​តួ​ក​គី​ឯកភាពគ្នា​»​។​
 
​ប្រមុខ​រដ្ឋាភិបាល​បាន​បន្ថែមថា​៖ ក្នុង​ពេលបាយ​ជាមួយ​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល ខ្ញុំ​បាន​សុំ​ពូជ​ពោត​យកទៅ​ដាំ​សាកល្បង​នៅ​កម្ពុជា​ព្រោះ​រសជាតិ​ពោត​នេះ​ពិតជា​ឆ្ងាញ់​និង​មាន​ផ្លែ​ធំ​»​។​
 
 
​ជាមួយគ្នានេះ​ផងដែរ សម្តេច ហ៊ុន សែន បាន​សរសេរ​បែប​កំប្លែង​ថា អ្នកមើល​រូបថត ផ្តោតទៅលើ​តែ​ពោត​បាន​ហើយ កុំ​មើល​ក្បាលពោះ​សម្តេច ដែល​ធំ​ប្លែក​ខុសធម្មតា​៕
 
 

Tag:
 ​ពោត​
© រក្សាសិទ្ធិដោយ thmeythmey.com