បុណ្យអុំទូក
ពីនេះ ពីនោះ
«អ៊ុំទូក» និង «អុំទូក» មួយណាត្រូវ?
× កន្លងមកសាធារណជននៅតែប្រើពាក្យនេះមិនទាន់ត្រឹមត្រូវនៅឡើយទេ។ តាមពិតពាក្យដែលត្រឹមត្រូវ គេសរសេរថា «អុំទូក» មិនមែន«អ៊ុំទូក» នោះទេ។ នេះបើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
«អុំទូក» ជាពិធីបុណ្យជាតិរបស់កម្ពុជា ភាគច្រើនគេនិយមប្រារព្ធឡើងនៅខែវិច្ឆិកា។ ពិធីបុណ្យអុំទូក និងអកអំបុក សំពះព្រះខែ មានរយៈពេល៣ថ្ងៃ។ ជាទូទៅពិធីនេះមានការចូលរួមដោយកីឡាករប្រណាំងទូកជាច្រើន ដើម្បីអុំទូកប្រណាំងគ្នានៅទន្លេចតុមុខ ហើយពិធីនេះក៏មានការបណ្តែតប្រទីបផងដែរ ដើម្បីរំលឹកដល់ព្រះគង្គានៃព្រះធរណីដែលបានជួយស្រោចស្រង់ដល់វិស័យកសិកម្ម។
ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នងអំឡុងឆ្នាំ១១៧៧ មានពួកចាមបានលើកទ័ពមកលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេល៤ឆ្នាំ។ ព្រះបាទជ័យវរ្ម័នទី៧ បានប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីកំចាត់ពួកចាម រហូតដល់បានសម្រេច និងដណ្តើមបានទឹកដីមកវិញ។ បន្ទាប់មកនៅឆ្នាំ១១៨១ ព្រះអង្គក៏បានគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិឡើងវិញ និងបានធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើន។
ពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យអុំទូកនេះឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់គំរូភាពនៃការលះបង់របស់កងទ័ពខ្មែរដែលបានការពារទឹកដីខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com