កីឡាជាតិ
ជាតិ
កែវ សុខងន ក្លាយជាអ្នកដឹកនាំក្រុមភ្នំពេញក្រោន ជំនួសលោក Noriaki Ikeda រូបពីហ្វេសប៊ុក កែវ សុខងន
× ភ្នំពេញ៖ អតីតខ្សែប្រយុទ្ធឆ្នើមភ្នំពេញក្រោនកីឡាករ កែវ សុខងន ក្លាយជាអ្នកដឹកនាំក្រុមភ្នំពេញក្រោន ជំនួសលោក Noriaki Ikeda ។ នេះបើតាមការក្លិបបាល់ទាត់ភ្នំពេញក្រោន។
អតីតខ្សែប្រយុទ្ធភ្នំពេញក្រោន កែវ សុខងន បានបញ្ចប់អាជីពរបស់ខ្លួន កាលពីចុងឆ្នាំ២០១៧កន្លងមក មុននឹងត្រូវបានជ្រើសតាំងជាអ្នកដឹកនាំក្រុមនេះ។ កែវ សុខងន គឺជាអតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា ហើយក៏ជាអតីតខ្សែប្រយុទ្ធក្លិបសាមុទសាខនលីគថៃ និងក្លិបបឹងកេតជាដើម។
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានជ្រើសតាំង កែវ សុខងន ជាអ្នកចាត់ការជំនួសលោក Noriaki Ikeda នេះ បន្ទាប់ពីអ្នកចាត់ការជន ជាតិជប៉ុនរូបនេះ បានមកជួយក្លិបរយៈពេលជាង១ឆ្នាំ ។
នៅរសៀលនេះក្លិបភ្នំពេញក្រោន ក៏បានតែងតាំងលោក Leonardo Vitorino ជាគ្រូបង្វឹកក្លិប ជំនួសគ្រូបង្វឹកអង់គ្លេសលោក Sean Sainbury ដែលបានចែកផ្លូវគ្នាកាលពីដើមខែតុលា កន្លងទៅ។ សម្រាប់តួនាទីនេះ លោក Leonardo ត្រូវដឹកនាំក្រុមភ្នំពេញក្រោនប្រជែងដណ្តើមជើងឯកក្របខណ្ឌខេមបូឌានលីគ និងពានរង្វាន់សម្តេច ហ៊ុន សែន។ ចំណែកលោក ស៊ុម វណ្ណា ជាគ្រូជំនួយក្លិបភ្នំពេញក្រោននេះ៕
Tag:
កែវ សុខងន
ភ្នំពេញក្រោន
កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com