ជាតិ
EDC នឹង​ផ្អាក​ចរន្ត​ភ្លើង​ក្នុង​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ ពីថ្ងៃ​ទី​២៦-២៨​តុលា​
26, Oct 2018 , 7:59 am        
រូបភាព
បង្គោលភ្លើងមួយកន្លែង នៅក្នុងសង្កាត់ទួលទំពូង១
បង្គោលភ្លើងមួយកន្លែង នៅក្នុងសង្កាត់ទួលទំពូង១
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) នឹង​ផ្អាក​ចរន្ត​ភ្លើង​បណ្តោះអាសន្ន​ចំនួន​៣​ថ្ងៃ ក្នុង​សង្កាត់​មួយចំនួន​នៅ​ក្រុងភ្នំពេញ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​ដល់​ការ​ការដ្ឋាន​ព​ង្រើ​ក​ផ្លូវ​។  ការផ្អាក​ចរន្ត​ភ្លើង​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៦-២៨​តុលា វេលា​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។

 
​តំបន់​មួយចំនួន ដែល​EDC​ផ្អាក​ចរន្ត​ភ្លើង​នោះ​រួមមាន តំបន់​ភ្លើង​លេខ P០៥១ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ,​តំបន់​ភ្លើង​លេខ​P១០៣៥ ក្នុង​សង្កាត់​អូរ​បែកក្អម ,​តំបន់​ភ្លើង​លេខ​P០០៨, P៦៣០ ក្នុង​សង្កាត់​និរោធ ,​តំបន់​ភ្លើង​លេខ​P១២៨៩, PT១៣៣៦ ក្នុង​សង្កាត់​បឹងកក់​១ និង​តំបន់​ភ្លើង​មួយចំនួនទៀត ក្នុង​សង្កាត់​វាល​ស្បូវ សង្កាត់​ព្រែក​ឯង សង្កាត់​ក្បាលកោះ​។ តំបន់​ទាំងនេះ ត្រូវ​ផ្អាក​ចរន្ត​ភ្លើង នៅ​ថ្ងៃទី​២៦​តុលា​។ 
 
​ថ្ងៃទី​២៧​តុលា EDC​ផ្អាក​តំបន់​ភ្លើង​លេខ ប​.​ត​១២០ ក្នុង​សង្កាត់​វត្តភ្នំ តំបន់​ភ្លើង​លេខ​P៦៣០ ក្នុង​សង្កាត់​និរោធ និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ទឹកថ្លា និង​សង្កាត់​កា​កាប​ទី​២​។ 
 
​ដោយឡែក តំបន់​ភ្លើង​លេខ ប​.​ត​២៨៣ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ,​តំបន់​ភ្លើង​លេខ ប​.​ត​២៩៣ ក្នុង​សង្កាត់​បឹងកក់​ទី​២ និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ភ្នំពេញ​ថ្មី ស​ងា្ក​ត់​ទឹកថ្លា សង្កាត់​អូរ​បែកក្អម សង្កាត់​ស្ទឹងមានជ័យ​ទី​១-​ទី​៣ សង្កាត់​ចោមចៅ​ទី​២-​ទី​៣ សង្កាត់​សំរោងក្រោម និង​សង្កាត់​ត្រពាំង​ក្រសាំង  គឺ​ត្រូវ​ផ្អាក​ចរន្ត​ភ្លើង នៅ​ថ្ងៃទី​២៨ តុលា​។ នេះ​បើតាម EDC ចេញ​សេចក្តីជូនដំណឹង ៕

Tag:
 EDC
  ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com