ជាតិ
អត្ថបទពាណិជ្ជកម្ម
ពលរដ្ឋ​ខ្វាយខ្វល់​រាល់ថ្ងៃ​រឿង​មេរោគ និង​សារ​ធាតុគីមី​ប៉ះពាល់​សុខភាព​នៅលើ​បន្លែ​ផ្លែឈើ​
26, Oct 2018 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​កម្ពុជា តែងតែ​ខ្វល់ខ្វាយ​ពី​សុខភាព និង​សុវត្ថិភាព​ចំណីអាហារ​ដែល​ខ្លួន​បរិភោគ​ប្រចាំថ្ងៃ ក្នុងនោះ​ក៏​រួមបញ្ចូល​ទាំង​បន្លែ និង​ផ្លែឈើ​ផងដែរ​។ បើតាម​អ្នកជំនាញ ទោះជា​បន្លែ ឬ​ផ្លែឈើ ត្រូវបាន​ដាំ​ដុះ​តាម​ធម្មជាតិ​ក៏ដោយ ក៏​វា​អាចមាន​មេរោគ​ដែល​ប៉ះពាល់​សុខភាព​ដែរ​។ ចុះ​ទម្រាំ​តែ​បន្លែ ដែល​ត្រូវបាន​ប្រើប្រាស់​គីមី ដូចជា​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឬ​ថ្នៅ​កម្ចាត់​ស្មៅ​ជាដើម​នោះ តើ​វា​អាច​បង្ក​ហានិភ័យ​យ៉ាងណា​? ច្បាស់​ណា​ថា បន្លែ ផ្លែឈើ​ទាំងនោះ វា​អាចមាន​ផ្ទុក​នូវ សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។
 
​ការបរិភោគ​បន្លែ ផ្លែឈើ ដែល​គ្មាន​សុវត្ថិភាព​ដូច្នេះ អាច​បណ្តាល​ឲ្យ​អ្នក​បរិភោគ​មាន​ជំងឺ​រាករូស ឬ​មាន​អាការ​ក្អួត និង​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​នៅក្នុង​រយៈពេល​វែង​ផងដែរ​។ ដូច្នេះ​តើ​ប្រជាពលរដ្ឋ ត្រូវធ្វើ​យ៉ាងដូចម្តេច ដើម្បី​ចៀសវាង​ពី​ការបរិភោគ​បន្លែ ផ្លែឈើ​ដែលមាន​ផ្ទុក សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​? 


 
Acta Bio មាន​សមត្ថភាព​ក្នុងការ​សម្អាត​សារធាតុ​គីមី នៅលើ​បន្លែ ផ្លែឈើ និង​សម្លាប់​មេរោគ​ដ៏​មាន​ប្រសិទ្ធភាព ដែល​ផលិតឡើង​ស្របតាម​ស្តង់ដារ​ប្រទេស​ជប៉ុន និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា​ផងដែរ​។​


 
Acta Bio អាច​សម្អាត​សារធាតុ​គីមី និង​សម្លាប់​មេរោគ​ដូចជា​ពពួក​ពង​ព្រូន មេរោគ​រាក គ្រុនពោះវៀន រលាក​ក្រពះ និង​ក្រុម​មេរោគ​ផ្សិត ដែលមាន​នៅលើ​បន្លែ​ផ្លែឈើ និង​ជួយ​រក្សា​សោភណភាព និង​វីតាមីន​របស់​បន្លែ​ផ្លែឈើ​ឲ្យ​នៅ​ដូចដើម​ផងដែរ​។ 


 
Acta Bio ជា​ដំណោះស្រាយ​តែមួយគត់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងពេល​បច្ចុប្បន្ននេះ​។ ព័ត៌មាន​លម្អិត សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ 092 531 000/ 086 760 127​។ លោក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​បាន តាមរយៈ​គេហទំព័រ www.actabio.com  ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/ActaBioCo.LTD/

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com