ជាតិ
សង្គមជាតិ
ប្រធានតុលាការក្នុងខេត្ត៦ និង ចៅក្រម៣៦រូប ត្រូវប្តូរតំណែងគ្នាទៅវិញទៅមក
× ប្រធានតុលាការនៅតាមបណ្តាខេត្តចំនួន៦ និងអនុប្រធានតុលាការក្នុងខេត្ត១ផ្សេងទៀត នឹងត្រូវផ្លាស់ប្តូរតំណែងគ្នាទៅវិញទៅមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មាន ពុំបានបញ្ជាក់ថា ប្រធាននិងអនុប្រធានតុលាការទាំងនោះ នឹងត្រូវផ្លាស់ប្តូរពីខេត្តណា ទៅខេត្តណានោះទេ។ ចំណែក លោក សំ ប្រជាមានិត អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏មិនអាចប្រាប់បានដែរ ដោយលោក អះអាងថា កំពុងជាប់រវល់នឹងភារកិច្ច។
ក្រៅពីប្រធាននិងអនុប្រធានតុលាការ នៅមានចៅក្រម៣៦រូបទៀត នៅតាមតុលាការ ក្នុងរាជធានី-ខេត្តទាំង២៥ ក៏ត្រូវបានផ្លាស់ប្តូរកន្លែងការងារផងដែរ។
ការសម្រេចការផ្លាស់ប្តូរមន្ត្រីតុលាការខាងលើ គឺធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី៣០ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលប្រព្រឹត្តទៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមព្រះរាជអធិបតីរបស់ព្រះមហាក្សត្រ៕
Tag:
តុលាការ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com