ជាតិ
សង្គមជាតិ
បងប្រុសសម្តេច សាយ ឈុំ ទទួលមរណភាពក្នុងវ័យ៧៨ឆ្នាំ ដោយរោគាពាធ
× ក្នុងវ័យ៧៨ឆ្នាំ លោក សាយ គឹមស៊ាន បងប្រុសបង្កើតរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅយប់ថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ។ នេះបើតាមសេចក្តីជូនដំណឹង ដែលចេញដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ក្នុងសេចក្តីជូដំណឹងថា សពលោក សាយ គឹមស៊ាន ត្រូវបានតម្កល់នៅវត្តបទុមវត្តី ដែលស្ថិតក្នុងសង្កត់ចតុមុខ ខណ្ឌដូនពេញ។ នៅថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ នារសៀលម៉ោង៣ ក្រុមគ្រួសារ និងរៀបចំពិធីបង្សុកូលនិងដង្ហែសពឡើងទៅកាន់មេរុ ដើម្បីបូជា៕
© រក្សាសិទ្ធិដោយ thmeythmey.com