កីឡាជាតិ
ជាតិ
កម្ពុជា​ត្រៀមខ្លួន​សម្រាប់ AFF Futsal នៅ​ឥណ្ឌូណេស៊ី ក្រោយ​អវត្តមាន​៦​ឆ្នាំ​
03, Nov 2018 , 8:19 pm        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្ហា​ញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ Futsal ទាំង​១៦​រូប ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់ AFF Futsal Championship 2018 នៅ​ឥណ្ឌូណេស៊ី ចន្លោះ​ពីថ្ងៃ​ទី​៥-១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ កីឡាករ​ទាំង​១៦​រូបនេះ​ត្រូវបាន​ចម្រាញ់​ចេញពី​កីឡាករ​៥០​រូប ដែល​បាន​ប្រមូលផ្តុំ​តាំងពី​ថ្ងៃទី​៤ ខែតុលា​។​

 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​កីឡាករ​ទាំងនេះ គ្មាន​ឈ្មោះ​កីឡាករ​ពីររូប ដែល​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កំពូល​នោះទេ​។ កីឡាករ​ទាំងពីរ​នេះ​រួមមាន​កីឡាករ ឪ ភា​រុណ ខ្សែប្រយុទ្ធ​របស់​ក្លិប​បឹងកេត និង​កីឡាករ ជ័យ ចិ​ត្រា ខ្សែបម្រើ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។ នា​ការប្រមូលផ្តុំ​ដំណាក់កាល​ដំបូង ពួកគេ​ក៏​ស្ថិតក្នុង​បញ្ជី​ទាំង​៥០​នាក់​នៃ​ក្រុម​ជម្រើសជាតិ Futsal នេះដែរ​។​
 
​សម្រាប់​ព្រឹត្តិការណ៍ AFF Futsal Championship 2018 កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ខណៈ​ពូ​ល B មាន​ថៃ វៀតណាម ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ 
 
​កីឡាករ​ទាំង​១៦​រូប​រួមមាន សឹង ចាន់​វ៉ាន​ណូ​, តា​ត់ ផាត់​ឌី​, ញឹក ថា​លីដា​, ហូរ អាត្រា​, សេដ្ឋា សច្ចៈ​បុត្រ​, ចន្ថា ចន្ទាកា​, គន្ធ លន់​ដា​រ៉ូ​ត​, គឹម សុខ​យុទ្ធ​, រស់ ស៊ី​ចំរើន​, ហេង សុខលី​, រស់ រតនៈ​, ឡាក់ ភីរុណ​, អ៊ុក សេរី​រតនៈ​, គឹម ហាប់​, កែវ ជា​តួ និង ផុន ចាន់​ឧ​ត្ត​ម​។​
 
​គិត​ចាប់តាំងពី​ឆ្នាំ​២០០១​មក ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក Futsal ប្រចាំ​អាស៊ាន ប្រព្រឹត្តទៅ​ចំនួន​១៤​លើក ដោយ​ថៃ​ឈ្នះ​ជើងឯក​១៣​លើក និង​ឥណ្ឌូណេស៊ី ឈ្នះ​១​លើក ខណៈ​ថៃ​អវត្តមាន​នា​ឆ្នាំ​២០១០​។ កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ តែ​បី​លើក​គត់ ដោយបាន​ចំណាត់ថ្នាក់​លេខ​៤​នៅ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៦ និង​ធ្លា​ក់នៅ​វគ្គ​ចែក​ពូ​ល​នា​ការបង្ហាញ​ខ្លួន​ចុងក្រោយ​នា​ឆ្នាំ​២០១២ ៕  
 

Tag:
 បាល់ទាត់​
  AFF Futsal Championship
© រក្សាសិទ្ធិដោយ thmeythmey.com